Wow ឈុតច្នៃពីក្រមាខ្មែរ ក្រោមថ្វីដៃបុរសម្នាក់ បានធ្វើឲ្យតារាចម្រៀង ពេជ្រ សោភា លេចធ្លោជាខ្លាំង ខណៈចាយពេលតែជាង ១០ ម៉ោងក្នុងការកាត់ដេរ…(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តដែលនិយមតាមដានពីវិស័យ Fashion នៅក្នុងប្រទេសកម្ពុជា ពិតជាបានស្គាល់ច្បាសហើយនូវអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះមួយរូប គឺលោក យុន រតនៈ ដោយកន្លងមកនេះ រូបលោកធ្លាប់បានបញ្ចេញស្នាដៃជាច្រើនក្នុងកម្មវិធី Fashion Show ។ លើសពីនោះទៀត យុន រតនៈ ក៏បានច្នៃម៉ូដសម្លៀកបំពាក់ដ៏លេចធ្លោជាច្រើនដល់សិល្បករ សិល្បការិនីល្បីៗថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាពលេថ្មីៗមកនេះ ម្ចាស់ហាង «Rottanak Shop» លោក យុន រតនៈ ក៏បានត្រូវមហាជនផ្ទុះការចាប់អារម្មណ៍ និងសរសើរពីស្នាដៃនៃការច្នៃម៉ូដដ៏ស្រស់ស្អាតជាថ្មីម្តងទៀតដល់កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺតារាចម្រៀង ពេជ្រ សោភា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឈុតដែលបានច្នៃម៉ូដឡើងដោយក្រមាយ៉ាងស្រស់សោភានោះដែរ លោក យុន រតនៈ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងតែធ្វើការចែករំលែកបន្តគ្នា ព្រមទាំងសរសើរមិនដាច់ពីមាត់នៃការច្នៃប្រឌិតកាត់នូវក្រមាខ្មែរ ចេញជាម៉ូដបែប Fashion ទាន់សម័យ ស័ក្តិសមនឹងរូបសម្រស់ស្រស់ស្អាតរបស់តារាចម្រៀង ពេជ្រ សោភា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ តារាចម្រៀង ពេជ្រ សោភា ក៏បានបញ្ជាក់ឲ្យដឹងថា ឈុតដែលច្នៃឡើងដោយលោក យុន រតនៈ យ៉ាងពិសេសសម្រាប់ខ្លួន គឺត្រូវបានកាត់ដេរដាច់យប់ តាំងពីម៉ោង ១ យប់ ដល់ម៉ោង ១១ ព្រឹក ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment