សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា សាលារៀន​ដែលជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រូវ​លាង​សម្អាត រួច​ប្រគល់ជូន​លោកគ្រូ អ្នកគ្រូ​ដើម្បី​បើក​ដំណើរ​ការសិក្សា​ឡើងវិញ​។ ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​កិច្ចការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ផែន​ការបន្ត សម្រាប់​មណ្ឌល​ចត្តា​ឡី​ស័ក​ក្នុង​ខេត្ត កាលពី​ថ្ងៃទី​២១ ខែមករា លោក​អភិបាលខេត្ត​

បាន​បន្ត​ថា ​រដ្ឋបាល​ស្រុក​ទាំង ៣ ជាប់​ព្រំដែន​រួមមាន ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ត្រូវ​ពិនិត្យ​ទីតាំង​សាលារៀន​ដែលជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយ​ត្រូវយក​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ណាមួយ​ច្របាច់​បញ្ចូល​គ្នា និង​ត្រូវ​លាង​សម្អាត រួច​ប្រគល់ជូន​លោកគ្រូ អ្នកគ្រូ ដើម្បី​បើក​ដំណើរការ​សិក្សា​ឡើងវិញ​។ ខេត្តបាត់ដំបង​មាន​មណ្ឌល​ច​ត្ត​ឡី​ស័ក​ក្រុង

ស្រុក​មួយចំនួន​បានធ្វើ​ការលាង​សម្អាត បាញ់ថ្នាំ​សម្លាប់​មេរោគ រួច​ប្រគល់ជូន​លោកគ្រូ អ្នកគ្រូ និង​បាន​បើក​ដំណើរ​ការឱ្យ​សិស្សានុសិស្ស​ចូលរៀន​វិញ​ហើយ​រួមមាន មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្រុង​បាត់ដំបង​( វិទ្យាល័យ​ព្រះមុន្នីវង្ស​) មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ថ្មគោល (​វិទ្យាល័យ​ជ្រៃ​) និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​សង្កែ​(​វិទ្យាល័យ​អន្លង់​វិ​)​។ លោក​បណ្ឌិតសភា ចា​រ្យ ហង់​ជួនណា​រ៉ុ​ន

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បានលើកឡើង​កាលពីពេល​ថ្មីៗ​នេះ​ថា​មាន​សាលារៀន​ប្រមាណ​៦៧​សាលា​ហើយ​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ពិសេស​សាលារៀន​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដូចជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​បាត់ដំបង​ដោយសារ​ពលករ​ខ្មែរ​មកពី​ថៃ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​។​ គូសបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២០ ខែមករា

ឆ្នាំ​២០២១ មាន​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​ប្រមាណ ៣០៧៩​នាក់ បានបញ្ចប់​ច​ត្តា​ឡី​ស័ក​ប្រមាណ ១៧១០​នាក់ បញ្ជូនទៅ​បណ្តា​ខេត្ត​ផ្សេងៗ ៣១៩​នាក់ នៅសល់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ១០៥០​នាក់ ហើយ​ករណី​កើត​ថ្មី​ចំពោះ​ពលករ​មាន​ផ្ទុក​ជំងឺ​កូ​វិដ ១៩ សរុប ១៧​នាក់ ជាសះស្បើយ​ចំនួន ៧ នាក់ និង​កំពុង​

សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្ត ចំនួន ១០ នាក់​ផងដែរ​៕ប្រភព៖កម្ពុជាថ្មី

Related posts

Leave a Comment