ថាកូនក្រមុំទៅស្រស់ស្អាត តែមកមើលអ្នកកំដរមង្គលការ ទឹម រដ្ឋា វិញក៏មិនណយប៉ុន្មានឡើយ

ហ្វេសប៊ុក៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃសិរីសួស្តី និងជាថ្ងៃរៀបមង្គលការរបស់តារាសម្តែង និងបង្ហាញម៉ូដដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា ដែលបានប្រារព្ធធ្វើឡើង និងរៀបចំយ៉ាងស្រស់ស្អាត អធិកអធម និងមានបណ្តាអ្នកសិល្បៈមកចូលរួមអបអរសាទរជាហូរហែ ជាពិសេសកូនកំលោះ និងកូនក្រមុំពិតជាស្រស់ស្អាត ស័ក្តិសមគ្នាខ្លាំងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលសម្រស់របស់អ្នកកំដរខាងកូនកំលោះ និងកូនក្រមុំវិញ គេសង្កេតឃើញថា ពួកគេក៏ជះភាពស្រស់ស្អាត បញ្ចេញសម្រស់ក្នុងឈុប្រពៃណីស្អាតៗ ម្យ៉ាងម្នាក់ មិនចាញ់សម្រស់របស់ម្ចាស់កម្មវិធីប៉ុន្មាននោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ អ្នកកំដរទាំងអស់ ត្រូវបានមហាជនជាច្រើន ក៏ដូចជាហ្វេនៗស្គាល់ថា សុទ្ធសឹងតែជាអ្នកសិល្បៈដែលមានឈ្មោះល្បីល្បាញ រួមមានដូចជា បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ កញ្ញា រឿន ណាត់ កញ្ញា ហ្វាហ្វា កញ្ញា អឹង និមល រួមនិងអ្នកកំដរប្រុសលោក ប៉ែន ភ័ក្រសុធារិទ្ធ ផងដែរ នេះអាចនិយាយបានថា អ្នកកំដរសុទ្ធតែជាតារាដែលមានភាពស្រស់ស្អាតទាំងអស់តែម្តង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment