បើកបង្ហាញ ទិដ្ឋភាពតារាប្រុសស្រីជាច្រើនដួង តែងខ្លួនឡើងស្អាតៗខ្ញង់បង្អួតសម្រស់ដាក់គ្នា ក្នុងថ្ងៃមង្គលការរបស់ ទឹម រដ្ឋា

ហ្វេសប៊ុក៖ មហាជនបានដឹងហើយថា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃមង្គលរបស់តារាសម្តែង ទឹម រដ្ឋា ដោយបានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតក្នុងរោងជ័យហើយ ដែលគេឃើញថាកម្មវិធីសីរីមង្គលរបស់នាង និងគូស្នេហ៍បានរៀបចំឡើងយ៉ាងស្អាតប្រណីត និងអធិកអធមខ្លាំងណាស់ ហើយក៏មានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជាច្រើនបានអញ្ជើញចូលរួមអបអរពេញដោយស្នាមញញឹម និងរំភើបជំនួសអ្នកទាំងពីរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលទិដ្ឋភាពនាពេលល្ងាចជាកម្មវិធីជប់លៀងនៃថ្ងៃមង្គលនេះ គេសង្កេតឃើញថាមានការរៀបចំកាន់តែប្រណីត និងត្រជាក់ភ្នែកខ្លាំងនៃបរិវេណរោងការទាំងមូល និងឃើញមានវត្តមានរបស់តារាល្បីៗ ជាច្រើនដួងចូលរួមជាភ្ញៀវកិត្តិយសធ្វើការអបអរដល់ថ្ងៃមង្គលរបស់តារាស្រីរូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែពិសេសខ្លាំងនោះ និងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ភ្ញៀវកិត្តយសដែលជាអ្នកសិល្បៈជាច្រើនដួងនេះ មានទាំងតារាសម្តែង បវរកញ្ញា តារាចម្រៀង បានតុបតែងខ្លួនយ៉ាងខ្ញង់ៗរៀងៗខ្លួនបង្អួតសម្រស់ដាក់គ្នា ដែលមើលទៅពិតជាស្រស់ស្អាត មិនចាញ់គ្នានៅក្នុងរោងការនេះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment