គ្រាន់តែឃើញ ក៏ដឹងតែស្អាតដែរ! ពេលនេះ រូបសំណាកព្រះថោងនាងនាគ បានដឹកមកដល់ទីតាំងតម្កល់ហើយ!

ហ្វេសប៊ុក៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Sor ស៊» បានបង្ហាញពីសកម្មភាពដឹករូបសំណាក ព្រះថោងនាងនាគ (រាម) បានមកដល់ក្រុងព្រះសីហនុហើយ ក្រោយក្រុមការងារធ្លាប់បានពួតដៃគ្នាយ៉ាងស្រាកស្រាំ ពន្លឿនសូនឲ្យឆាប់ចេញជារូបរាង ប្រកបដោយក្បូរក្បាច់ល្អល្អះ ដើម្បីលើកកម្ពស់សោភណ្ឌភាព ខេត្តព្រះសីហនុ ឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងដែរថា រង្វល់មូល «ព្រះថោងនាងនាគ» ស្ថិតនៅចំណុចប្រសព្វគ្នា រវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ដោយរូបសំណាក ព្រះថោងនាងនាគនេះ នឹងត្រូវដាក់ឲ្យបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្រ ក្នុងទម្រង់ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នាឋាភុជង្គនាគ ជានិម្មិត្តរូប នៃការកកើទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ហើយរូបសំណាកនេះដែរ គឺធ្វើពីស្ពាន់ និងមានកម្ពុស ២១ម៉ែត្រ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment