អាថ៌កំបាំងជិត ១០ ឆ្នាំ ទីបំផុត ឧកញ៉ា ខេមរៈ សិរីមន្ត ទម្លាយហើយ ថាមូលហេអី រៀបការលាក់ប្រពន្ធ…(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ បច្ចុប្បន្ននេះកំពូលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ និងមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ក្រៅពីភាពជោគជ័យលើវិស័យសិល្បៈ និងមុខជំនួញផ្សេងៗទៀតនោះ តារាប្រុសរូបនេះ ក៏បានជោគជ័យមួយផ្នែកធំលើរឿងជីវិតគូ ហើយពេលនេះ រូបលោកកំពុងរស់នៅយ៉ាងមានសុភមង្គល ជាមួយភរិយា និងកូនប្រុសស្រី សុទ្ធសឹងតែគួរឲ្យក្នាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលថ្មីៗមកនេះ នៅក្នុងការឡាយផ្ទាល់ពិសេសមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ាផ្ទាល់ ស្រាប់តែរំលឹកដល់អតីតកាលគាស់កកាយ ពីជិវិតអាពាហ៍ពិពាហ៍របស់លោកជាមួយនឹងភរិយា ដែលជាចម្ងល់របស់មហាជនថា លោក ខេមរៈ សិរីមន្ត បានរៀបការ និងមានភរិយាពីពេលណាមក ព្រោះពេលដែលចាប់ផ្តើមល្បីស្រាប់តែលេចមុខភរិយា និងកូនៗមក ទាំងដែលលោកមិនដែលបានបង្ហាញរូបភាពរៀបការម្តងណាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបកស្រាយថា លោក មិនដែលលាក់បាំងភរិយាឡើយ ដោយនេះគ្រាន់តែជាសំណូមពររបស់ភរិយា ចង់បានជីវិតឯកជនប៉ុណ្ណោះ ហើយលោកថែមទាំងបានរៀបការតាមប្រពៃណីស្របច្បាប់ ចុះអេតាស៊ីវិលជាប្តីប្រពន្ធពេញច្បាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ លោកក៏បានបន្ថែមថា ដោយសម័យនោះលោក និងភរិយា នៅមានជីវភាពខ្វះខាត កំពុងតស៊ូកសាងគ្រួសារឲ្យមកដូចសព្វថ្ងៃនេះផងដែរ ៕

ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment