ហ្វេសប៊ុក៖ ជាការពិតណាស់ ក្តីសុបិនសម្រាប់មនុស្សស្រីពេលដល់វ័យរៀបការ គ្មានអ្វីក្រៅពីចង់កាន់ដៃមនុស្សខ្លួនស្រលាញ់ចូលរោងការតាមប្រពៃណី ដើម្បីបំពេញកិត្តិយសជូនគ្រួសារក្នុងនាមជាស្រ្តីខ្មែរដ៏ថ្លៃថ្នូរនោះទេ ។
តួយ៉ាងតារាសម្តែង ទឹម រដ្ឋា និងស្វាមី ដែលបានកាន់ដៃគ្នារៀបការផ្អើលអស់អ្នកសិល្បៈ អញ្ជើញចូលរួមអបអរកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ បានបង្ហោះសារត្រេកអរជាខ្លាំងដែលខ្លួនបានបំពេញក្តីសុបិន អាចរៀបការជាមួយបុរសដែលខ្លួនស្រលាញ់ហើយថែមទាំងបានបំពេញមុខមាត់ជូនគ្រួសារមិនរំលងប្រពៃណី ។
យ៉ាងណាមិញ ទឹម រដ្ឋា ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីរំភើបចិត្តបែបនេះថា៖ “ទីបំផុតសុបិនដ៏ធំរបស់ខ្ញុំប្រចាំជីវិតគឺខ្ញុំបានធ្វើបានសម្រេច ដើម្បីលើកកិត្តិយសមុខមាត់ជូនម៉ាក់ប៉ា ក្រុមគ្រួសារ និង ជីវិតសិល្បៈរបស់ខ្ញុំ នាងខ្ញុំសូមអរគុណដល់អ្នកគាំទ្រ
និង ភ្ញៀវកិត្តិយស មិត្តភក្កិ បងប្អូនទាំងអស់ដែលបានឈរនៅក្បែរ និង គាំទ្រខ្ញុំរហូត ហើយបានផ្ដល់កម្លាំងចិត្តពីដើមរហូតដល់ពេលនេះទីបំផុតក្ដីសុបិនខ្ញុំបានក្លាយជាការពិតដូចបំណងហើយ អរគុណនូវការស្រឡាញ់រាប់អានដ៏ធំធេង១នេះ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។