ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀង នាយចឺម នោះ បន្ទាប់ពីបញ្ចប់អាជីពជាតារាកំប្លែង និងក្លាយទៅជាតារាចម្រៀងផ្លូវការប្រចាំផលិតកម្មសាន់ដេ តារាចម្រៀងប្រុសរូបនេះ ហាក់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។
ទោះបីជាមានវ័យត្រឹមល្បាក់ ២០ ឆ្នាំក្រាស់ និងចូលប្រឡូកលើវិថីចម្រៀងត្រឹមរយៈពេលខ្លី តែ នាយចឺម បានកើបចំណូលពីការច្រៀងតាមបណ្តាកម្មវិធីជាច្រើន ដោយកន្លងមកលោកបានសន្សំប្រាក់ធ្វើផ្ទះជូនឪពុកម្តាយនៅឯខេត្តកំពង់ស្ពឺ ខ្ទង់រាប់ម៉ឺនដុល្លារ និងចាយជីវិតយ៉ាងហ៊ឺហារទិញឡានទំនើប សម្ភារប្រើប្រាស់ថ្លៃៗជាច្រើនថែមទៀតផងដែរ ។
ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ នាយចឺម បានធ្វើឲ្យបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បើកភ្នែកធំៗទៀតហើយ ក្រោយពីឃើញរូបលោកទិញឡានថ្មីសេរីទំនើបម៉ាក ២០១៦ ford mustang ecoboost ពណ៌លឿងចែស ដឹកដល់ស្រុកកំណើតនាទីរួមខេត្តកំពង់ស្ពឺ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។