អ្នកអើយទៅឬមិនទៅ! សៀមរាបឥឡូវ រៀបចំផ្សារបណ្តែតទឹកគគ្រឹកគ្រេងប្លែកភ្នែកណាស់ សម្រាប់នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ហ្វេសប៊ុក៖ ពិតណាស់ ជារឿងមួយគួរឲ្យចាប់អារម្មណ៍ និងប្លែកភ្នែកបំផុតក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កៀកខិតចូលមកដល់ គេបានសង្កេតឃើញទីតាំងដងស្ទឹងសៀមរាប នៅក្នុងក្រុងសៀមរាប បានរៀបចំ ឲ្យមានទូកតូចធំជាច្រើនគ្រឿង គ្រឿងមាត់ច្រាំងត្រៀបត្រា បូករួមទាំងផ្សារបណ្តែតទឹក ដែលមានទូកដឹកអាហារលក់តាមមាត់ស្ទឹង សម្រាប់បម្រើដល់ភ្ញៀវទេសចរណ៍មកកម្សាន្ត ក្នុងកម្មវិធីសង្ក្រាន្តនាខេត្តសៀមរាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងពេលខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមិទ្ធផលទាំងអស់នេះផងដែរ ជាទស្សនីយភាពដ៏ប្លែកភ្នែក ដែលកម្របានឃើញនាពេលកន្លងមក ដែលវាត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាការចូមរួមសហការដោយទឹកចិត្តមោះមុតរបស់យុវជនកម្ពុជា ដែលបានច្នៃក្រុងសៀមរាបឲ្យកាន់តែស្រស់ស្អាត កាន់តែល្អប្រណីត បូកច្របាច់នូវប្រពៃណី វប្បធម៌ជាតិ ជាទីទាក់ចិត្តភ្ញៀវទេសចរណ៍ឲ្យមកចង់ទស្សនាកម្សាន្តនៅទឹកដីអច្ឆរិយៈមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា បើតាមការឲ្យដឹងពី រដ្ឋបាលខេត្តសៀមរាប ឆ្នាំនេះខេត្តសៀមរាប នឹងរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើទីតាំងចំនួន ២ នោះគឺ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ១. នៅក្នុងក្រុងសៀមរាប
ទី ២. នៅប្រាសាទចៅសាយចៅទេវតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះទីតាំងទាំង ២ ខាងលើនេះផងដែរ និងមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៌ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ៕

សូមទស្សនារូបភាពខាងក្រោមនេះ ។ ប្រភពរូបភាព៖ រាមភូមិ-reamphum

Related posts

Leave a Comment