ហ្វេសប៊ុក៖ ពិតណាស់ នៅខ្វះតែប៉ុន្មានថ្ងៃទៀតនោះទេ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែកៀកហើយ ហើយសម្រាប់ខាងផលិតកម្មចម្រៀងនីមួយៗ មមាញឹកជាខ្លាំង ជាមួយការថតបទចម្រៀងMV ថ្មីៗជាច្រើន ដើម្បីឲ្យពុកម៉ែបងប្អូនបានរាំលេងកម្សាន្ត ។
ដោយឆ្នាំនេះគឺជាឆ្នាំដែលជំងឺកូវីដ-១៩ បានថមថយច្រើន ទើបរាជរដ្ឋាភិបាលបើកឱកាសឲ្យបងប្អូនពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនេះឡើង ក្រោយខកខានអស់រយៈពេល ២ ឆ្នាំមកហើយ ។
យ៉ាងណាមិញ ក្រឡេកទៅមើលខាងផលិតកម្មចម្រៀងទាំងចាស់ទាំងថ្មី បាននាំគ្នាខិតខំផលិតបទចម្រៀង MV ដើម្បីត្រៀមអបអរឆ្នាំថ្មីនេះផងដែរ ។
ហើយសម្រាប់ឆ្នាំថ្មីនេះ ពិតជាប្លែកអារម្មណ៍ជាខ្លាំង ដោយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញតារាចម្រៀង ពេជ្រ សោភា អ្នកនាង សួស វីហ្សា និងលោកស្រី ទ្រី ដាណា បានបញ្ចេញបទចម្រៀងដំបូងរួមគ្នា ស្ដាប់ទៅពិតជាពីរោះប្លែកម្យ៉ាង ហើយបទចម្រៀងមួយបទនោះ មានចំណងជើងថា «ស្អាតគ្រប់ជ្រុង» ។
ស្ដាប់ចប់សឹងមិនទាន់ មហាជនជាច្រើន ពិសេសបណ្តាអ្នកគាំទ្របាននាំគ្នាចូលទៅ ខំមិន បញ្ចេញអារម្មណ៍បែបនេះថា៖ “ពិរោះណាស់ idol, ពិរោះណាស់ហើយស្អាតៗទាំងបី, សំដែងបែបនារីលេងខ្លួនហៃសូ ធ្វើរាងខ្ទឺតៗញិញ៉ក់ តែរស់រាយ ហើយរាំជុំគ្នា, ពិរោះណាស់ហើយបងស្អាតទាំងបី, សម្លេងសុីគ្នាណាស់បង ចូលចិត្តបងទាំង3នាក់ណាស់” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាស្ដាប់បទចម្រៀងខាងក្រោមនេះ ។