អីយ៉ា! ស្ងាត់ៗ នាយក្រូច សំងំសាងសង់ផ្ទះវីឡាធំយ៉ាងស្កឹមស្កៃ ក្នុងទំហំដីដ៏ធំល្វឹងល្វើយ សម្រាប់គ្រួសារ ឃើញហើយចង់រស់នៅណាស់!

ហ្វេសប៊ុក៖ ជាការពិតណាស់ នាយក្រួច គឺជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាព ដែលទទួលបានការស្រលាញ់គាំទ្រជាខ្លាំងពីយុវវ័យគ្រប់ស្រទាប់ជាមួយនឹងទេពកោសល្យកំប្លុកកំប្លែងដ៏ប៉ិនប្រសប់ ជាពិសេសសព្វថ្ងៃលោកកាន់តែទាញយកការចាប់អារម្មណ៍ការគាំទ្រពីមហាជនកាន់តែខ្លាំងឡើង តាមរយៈវីដេអូកំប្លែងខ្លីៗ ដែលនាយបានតុបតែងខ្លួនជាមនុស្សចាស់ ឬធ្វើជាស្រវឹង ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលពីជិវិតឯកជនរបស់តារាកំប្លែងមកពីខេត្តកំពង់ស្ពឺរូបនេះ ក៏កំពុងសាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គល ប៉ុន្តែគេកត់សម្គាល់ចំពោះតារាប្រុសរូបនេះទោះបីជាមានភាពជោគជ័យក្នុងវិស័យសិល្បៈ មានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ពិតមែន តែពុំសូវឃើញលោកបង្ហាញភាពស៊ីវីល័យហាយសូរ ឬបង្ហាញពីរបស់របរទំនើបៗអ្វីឡើយ ដែលរស់នៅក្នុងភាពសាមញ្ញៗបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាកំប្លែង នាយក្រួច បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបលោកបង្ហាញផ្ទះវីឡាថ្មីមួយកំពុងសាងសង់ជិតរួច ដែលមើលទៅស្កឹមស្កៃស្រស់ស្អាតខ្លាំងជាមួយនឹងទំហំដីយ៉ាងធំល្វឹងល្វើយ ដែលមហាជនគិតថាជាផ្ទះថ្មីរបស់លោកសង់នៅឯស្រុកកំណើតសម្រាប់ក្រុមគ្រួសារតូចរបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ ក្រោយឃើញ នាយក្រូច បង្ហាញនូវផ្ទះវីឡាថ្មីនេះផងដែរ មហាជនជាច្រើនដែលនិមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកសិល្បៈ បានសម្តែងការសាទរចំពោះលោក និងគ្រួសារ ព្រមទាំងជូនពរឲ្យលោកកាន់តែជោគជ័យមានក្តីសុខក្នុងជីវិតផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment