អានចប់ រំជួលចិត្តតាម! Bird ស្ទើរស្រក់ទឹកភ្នែក ក្រោយបើកសាររបស់ Tangmo សរសេរផ្ទាល់ដៃ ជូនក្នុងថ្ងៃបុណ្យក្តីស្រលាញ់

ថៃ៖ មដល់ពេលនេះ តារាសម្តែងស្រី Tangmo Nida បានមរណភាពជាង ១ ខែហើយ ប៉ុន្តេស្នេហាដែល Bird ជាមិត្តប្រុសមិនដែលថមថយនោះឡើយ ។ ភាគច្រើនគេសម្គាល់ឃើញក្នុង Instagram របស់លោកតែងតែបង្ហោះរូបថតមិត្តស្រី និងឃ្លីបវីដេអូដែលអ្នកទាំងពីរបានចំណាយពេលជាមួយគ្នានៅក្នុង IG Story គ្រប់ពេលផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលថ្មីៗមកនេះ Bird បានបង្ហាញកាតសរសេរដោយដៃរបស់ Tangmo ដែលបានជូនដល់លោកក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ (១៤ ខែកុម្ភៈ) ដោយអត្ថន័យក្នុងសារនោះ គឺពិតជាធ្វើឲ្យគ្រប់គ្នាបានអានហើយ ពិតជារំជួលចិត្តយ៉ាងខ្លាំង ព្រោះថាបានបង្ហាញពីទំហំចិត្តដែល Tangmo ស្រលាញ់ចំពោះ Bird ជាមិត្តប្រុសបប៉ុណ្ណា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះផងដែរ បានសរសេរថា៖ “ជូនចំពោះ Bird រីករាយបុណ្យនៃក្តីស្រឡាញ់ អរគុណសម្រាប់ការស្រឡាញ់ដែលបងតែងតែមាន។ បងស្រឡាញ់អូនណាស់ (ស្រឡាញ់មិនមានអ្នកណាដូច មានតម្លៃណាស់ចំពោះអូន និង ព្រះជាម្ចាស់ ។ ស្រឡាញ់បងខ្លាំងណាស់ ថែរក្សាសុខភាពបងផង) ។ សុបិននឹងក្លាយជាការពិត ដើម្បីអូនអាចលេងជាមួយកូនបានយូរ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មិនថាអនាគតនឹងទៅជាយ៉ាងណានោះទេ ។ អូននឹងនៅទីនេះដើម្បីគាំទ្រ អូននឹងក្លាយជាអ្នកលើកទឹកចិត្តបងជានិច្ច ជួយរាល់ក្តីសុបិនបងបានសម្រេច ។ ហើយអូន សុំទោសដែលត្រូវឱ្យបងអន់ចិត្តញឹកញាប់ សម្របតាមគ្នាបន្តិចម្តងៗ កុំអន់ចិត្តជាមួយអូន ។ ពី…មនុស្សដែលខ្វល់ពីបងជាងគេក្នុងលោកនេះ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment