Sprite ពីក្មេងលក់ពោតតាមផ្លូវ ប្រើពេលត្រឹម ៣ ឆ្នាំ ប្តូរវាសនា ក្លាយជាតារារ៉េបល្បីបំផុតនៅស្រុកថៃ

ថៃ៖ ប្រិយមិត្តជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ ពីតារារ៉េបវ័យក្មេងល្បីឈ្មោះប្រចាំស្រុកថៃគឺ Sprite អាយុ ១៥ ឆ្នាំ រស់នៅខេត្ត Chachoengsao ប្រទេសថៃ ។ បើយើងក្រឡេកទៅមើលពីជីវិតរបស់តារារ៉េបវ័យក្មេងរូបនេះវិញ មុននឹងឈានជើងក្លាយជាតារារ៉េបល្បី និងមានមហាជនបានស្គាល់រាប់លាននាក់នោះ គឺរូបគេបានឆ្លងកាត់ជីវិតលំបាកជាច្រើនស្ទើរតែមិនគួរឲ្យជឿ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈឲ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃ កាលពីពេលកន្លងទៅនេះបានបញ្ជាក់ថា Sprite ដំបូងឡើយគ្រាន់តែកូនអ្នកអនាម័យនៅក្នុងមន្ទីរពេទ្យមួយកន្លែងតែប៉ុណ្ណោះ នៅក្នុងប្រទេសថៃ និងមានឪពុកជាអ្នកបើកឡានដឹកភ្ញៀវឲ្យគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ Sprite វិញ ទំនេរពីការសិក្សា តែងលក់ពោតផ្ទុះតាមផ្លូវ និងតាមការប្រគុំតន្រ្តីនានានៅក្នុងស្រុក ពេលយប់ ។ យ៉ាងណាមិញពាក្យចាស់លោកតែពោលថា៖ “វាសនាមនុស្សមិនអាចមើលឃើញទេ” ខណៈអាយុ ១២ ឆ្នាំ Sprite បានចូលរួមនៅក្នុងកម្មវិធីល្បីរបស់ថៃដែលមានឈ្មោះថា «Super 10» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីនោះផងដែរ តារារ៉េបប្រុសរូបនោះ បានបញ្ចេញសមត្ថភាពច្រៀងជាលើកដំបូង ដើម្បីដូរយកគ្រែពីរជាន់ឲ្យម្តាយ ព្រោះគ្រានោះ ជីវភាពគ្រួសាររបស់ Sprite ខ្វះខាតខ្លាំង ផ្ទះលិចទឹក គ្មានគ្រែសម្រាកស្រួលបួលនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដេលភ្ញាក់ផ្អើលនោះ ចាប់តាំងពី Sprite បានបញ្ចេញសមត្ថភាពនៅកម្មវិធី «Super 10» នោះមក រូបគេក៏ចាប់ផ្តើមទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈសំឡេងច្រៀងយ៉ាងគ្រលួច ហើយថែមទាំងទទួលបានការអាណិតស្រឡាញ់ពេញចិត្តពីមហាជនជាច្រើន រហូតមានប៉ុស្តិ៍ទូរទស្សជាច្រើនបានហៅគេទៅចូលរួមកម្មវិធីរបស់ពួកគេ ។

ដោយឡែក អ្វីដែលធ្វើឱ្យ Sprite កាន់តែល្បីរន្ទឺរខ្លាំងរហូតធ្វើឱ្យមហាជនចាំមុខមិនភ្លេចនោះគឺ អំឡុងតារាប្រុសវ័យក្មេងរូបនេះ ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងតារារ៉េបដែលមានឈ្មោះថា « Show Me The Money Season 2 » ។

ស្ទីលច្រៀងរ៉េបដ៏ទាក់ទាញរបស់ Sprite បានធ្វើឱ្យរូបគេទទួលបានជ័យលាភីនៅក្នុងកម្មវិធីល្បីមួយនេះថែមទៀតផង ។ អ្វីដែលចាប់អារម្មណ៍ បើគិតពីរយៈពេលនៃការឈានជើងចូលសិល្បៈ Sprite ទើបតែប្រឡូកត្រឹមតែរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ តែតារាវ័យក្មេងនេះឆក់បានប្រជាប្រិយភាពល្បីរន្ទឺក្នុងវិស័យសិល្បៈ ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ Sprite បានផ្លាស់ប្តូជីវិតមកកាន់តែឆ្ងាយ រហូតអ្នកគាំទ្រគ្រប់គ្នានឹកស្មានមិនដល់ ពោលគឺពីកុមារលក់ពោតផ្ទុះតាមវត្ត ក្លាយខ្លួនជាតារារ៉េបវ័យក្មេងល្បីឈ្មោះប្រចាំប្រទេសថៃ ។ កន្លងមក រាល់បទចម្រៀងដែល Sprite ច្រៀងមួយបទៗ មានការគាំទ្រយ៉ាងផុសផុលពីបណ្ដាមហាជនទាំងក្នុង និង ក្រៅប្រទេស ៕

Related posts

Leave a Comment