បាត់មុខមាត់ពីវិស័យសិល្បៈយូរ តើ តារាកំប្លែង នាយហុងដា សុខទុក្ខយ៉ាងណាហើយ

ហ្វេសប៊ុក៖ នាយហុងដា គឺជាតារាកំប្លែងម្នាក់ ដែលធ្លាប់បានទទួលបានប្រជាប្រិយភាពជាខ្លាំង ក្នុងកំឡុងពេល ១០ ឆ្នាំមុន ដែលសព្វថ្ងៃនេះ ក៏នៅមានបងប្អូនជាច្រើន ចងចាំរូបលោកផងដែរ មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាមិនសូវបានចេញមុខមាត់ល្បីដូចតារាកំប្លែងរួមជំនាន់ប៉ុន្មានមែន តែជីវិតសព្វថ្ងៃរបស់រូបលោក ក៏មានជីវភាពធូធារមិនចាញ់គេឯងប៉ុន្មានដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលពី អាជីពការងារឯណោះវិញ ក្រៅពីការងារសម្តែងកំប្លែងខ្លីៗ ឲ្យស្ថានីយទូរទស្សន៍ហើយនោះ រូបលោកក៏ចេញច្រៀងកាត់សក់ ជាមួយនឹងតារាកំប្លែង នាងគ្រត និងតារាកំប្លែងដទៃទៀតផងដែរ ជាពិសេស ថ្មីៗនេះផងដែរ គេក៏បានឃើញរូបលោក ហាក់កំពុងមានការងារសម្តែង ជាមួយក្រុមល្ខោនទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង មានជីវភាពធូធារហើយនោះ រូបលោក ក៏មិនអើពើស្វែងរកអ្នកស្អំបេះដូងថ្មីនៅឡើយ ខណៈភរិយារូបលោក បានមរណភាពជាង ៥ ឆ្នាំទៅហើយក្តី ដោយពេលខ្លះ គេក៏បានឃើញរូបលោក នៅតែបង្ហោះរូបភាពជាមួយភរិយាខ្លួន ដោយបានបញ្ចេញអារម្មណ៍នឹករឭកគួរឲ្យស្រណោះ ហើយរូបលោក នៅតែបន្តចិញ្ចឹមបីបាច់ចំណងដៃកូនស្រីខ្លួន ដើរតួនាទីទាំងម្តាយ និងជាលោកឪពុក បានយ៉ាងល្អ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment