ស្អាតណាស់! អីយ៉ា កាន់តែកៀកចូលឆ្នាំខ្មែរ ឱក សុគន្ធកញ្ញា ដាក់ប៉ុន្មានសន្លឹក ក្នុងឈុតបែបប្រពៃណីខ្មែរ ជះសម្រស់ស្អាត សមសួន ណាស់

ហ្វេសប៊ុក៖ អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីជួរមុខមួយរូបក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏បានសាងគ្រួសារយ៉ាងមានសុភមង្គល តែតារាចម្រៀងស្រីរូបនេះ នៅតែទទួលបានប្រជាប្រិយភាពជាខ្លាំង ជាពិសេសនោះ បទចម្រៀងដែលបានចេញមកម្តងៗ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តារាចម្រៀងស្រីរូនេះ ក៏មានកូនប្រុសម្នាក់ធំជិតកម្លោះហើយ តែរូបនាងនៅតែលេងខ្លួនឆើតឆាយ ជាមួយស្ទាយ៍ថ្មីៗប្លែក និងមើលទៅពិតជាលេចធ្លោសាកសមជាមួយនាងយ៉ាងខ្លាំងតែម្តង បើទោះបីជាស្ទាយ៍ស្លៀកពាក់ តារាស្រីរូបនេះ មិនសូវជាបញ្ចេញសាច់ ក៏នៅតែស្រស់ស្អាតដដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀងស្រីរូបនេះ បង្ហាញខ្លួនជាមួយឈុតបែបប្រពៃណីខ្មែរ បានធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង ក្នុងឈុតអាវប៉ាក់ស្បៃ ហូលផាមួង បែបខ្មែរ ក្នុងកាយវិការទន់ភ្លន់ល្វតល្វន់ សាកសមជានារីខ្មែរពិតៗ ហ្វេនៗឃើញហើយមិនសរសើរមិនបាន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment