ថៃ៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ Gatick និង Job ដែលជាអ្នកនៅលើទូកនាថ្ងៃកើតហេតុជាមួយតារាស្រី Tangmo បានចូលខ្លួនផ្តល់ចម្លើយដល់ខាងក្រុមសង្កេបរឿងក្តី តាមរយៈការកោះហៅ ។
បន្ទាប់ពីចូលជួបសួរចម្លើយអស់រយៈពេលជាង ៣ ម៉ោងមកនេះ Gatick ក៏ត្រូវបានគេរាយការណ៍ថានាងសារភាពហើយ ហើយនាងក៏ត្រូវបានគេចោ.ទ.ប្រកាន់ពីប.ទ.បានភូតភរ និងរាយការណ៍មិនពិតពីករណី.ស្លា.ប់របស់ Tangmo ។
ក្រោយពីការស៊ើ.ប.អង្កេ.តចប់ គេនឹងកា.ត់.ទោ.ស.នាងតាមផ្លូវច្បាប់ ហើយមុននឹងបញ្ជូនទៅតុលាការស្រុក Nonthaburi នោះ Gatick មិនត្រូវបានគេធានាឲ្យនៅក្រៅឃុំនោះឡើយ ។
បន្ថែមពីនោះទៀត Gatick ក៏បានទម្លាយប្រាប់ឲ្យបានដឹងដែរថា៖ “មិនធ្លាប់បដិសេធការស្នើសុំជួបពីប៉ូលិសនោះទេ ហេតុការណ៍អ្វីចាំបាន ក៏និយាយប្រាប់មករហូត ចំពោះព័ត៌មានផ្សេងៗដែលនិយាយថា ខ្ញុំមិនហ៊ានចេញពីផ្ទះ គឺមិនពិតទេ ។
ខ្ញុំនៅប្រើជីវិតតាមធម្មតា នៅតែជូនកូនទៅសាលាដូចរាល់ដង តែពេលនេះខ្ញុំសុំជម្រះសំណុំរឿងនេះឱ្យហើយសិន មុនចូលធ្វើការ ។ ខ្ញុំមិនខ្លាចនោះទេ ព្រោះគ្មានអ្នកណាមកគំរាមនោះឡើយ” ។
“ចំពោះរឿងណាដែលខ្ញុំមិនដឹង ហើយនិយាយទៅគឺវាពិតជាខុស ការពិតគឺការពិត តែយើងនិយាយអ្វីដែលយើងមិនដឹងច្បាស់ ហើយវាក៏បានធ្លាក់មកលើខ្លួនយើងដូចគ្នា ។
ចំពោះរឿង Tangmo ប.ត់ជើងតូច ខ្ញុំថាកាត់ចោលទៅ ព្រោះខ្ញុំមិនធ្លាប់និយាយតាំងពីដើម ចំពោះរឿងនេះគ្រប់យ៉ាងគឺ Sand ជាអ្នកអះអាង ខ្ញុំមិនដែលនិយាយទេថាខ្ញុំឃើញ Tangmo បត់ជើងតូចនៅចុងទូក ។
ហើយខ្ញុំនៅតែអះអាងថា ខ្ញុំស្រឡាញ់ Tangmo អ្នកដឹងក៏ដឹង ឪពុក Tangmo ក៏បានដឹង អាចតែអ្នកខាងក្រៅមិនដឹង បើមិនស្រឡាញ់រាប់អានគ្នា អ៊ីចឹងមុខជាមិនអាចនៅជាមួយគ្នាបានដល់ ២០ ឆ្នាំនោះទេ” ៕
ប្រភព៖ NineEntertain