គួរឲ្យអបអរណាស់! អីយ៉ាង ស្វាមីពិធីការិនីអ្នកនាង កែវ ចាន់និមល ឡើងតំណែងថ្មី និងទទួលគោរមងារជា «ឯកឧត្តម»

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញ ពិធីការិនីដ៏ឆ្នើម អ្នកនាង កែវ ចាន់និមល បានប្រកាសដំណឹងដ៏គួរឲ្យរំភើបក្នុងគ្រួសារ នោះគឺស្វាមីរបស់អ្នកនាង បានទទួលតំណែងថ្មី ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹត្យការនៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាភរិយាមួយរូប អ្នកនាង កែវ ចាន់និមល បានឈរបង្ហាញស្នាមញញឹមមើលភាពជោគជ័យរបស់ស្វាមីដោយក្តីមោទក ព្រមទាំងបាននិយាយពាក្យអបអរសាទរចំពោះឯកឧត្តម សូវ៉ាត សីលា បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “អបអរសាទរប៉ាប៉ា សូវ៉ាត សីលា ជូនពរបងជោគជ័យក្នុងមុខតំណែងថ្មី អរគុណសម្រាប់ការខិតខំប្រឹងប្រែងសម្រាប់គ្រួសារយើង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ កែវ ចាន់និមល ក៏បានបង្ហោះរូបថតបង្ហាញពីទិដ្ឋភាពស្វាមីប្រកាសទទួលមុខតំណែកថ្មីនៅលើបណ្តាញសង្គម ជាច្រើនសន្លឹក ហើយភ្លាមនោះផងដែរ ក៏មានបណ្តាអ្នកសិល្បៈ និងមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាអបអរសាទរដល់អ្នកនាង និងគ្រួសារជាច្រើន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment