អីយ៉ា ខណៈបុណ្យចូលឆ្នាំខ្មែរកាន់តែកៀក ធារី ចន្ថាប៊ីន នាំប្រពន្ធកូនជាទីស្រលាញ់ ផ្តិតយករូបភាពក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ សមសួនទាក់ក្រសែភ្នែកណាស់

ហ្វេសប៊ុក៖ ពិតណាស់ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កាន់តែកៀកជិតមកដល់ហើយ ក្នុងនោះគេក៏បានឃើញនៅតាមបណ្តាមជ្ឈដ្ឋាននានាកំពុងត្រៀមរៀបចំស្វាគមន៍ទទួលទេវតាឆ្នាំថ្មី ជាមួយនឹងការជួបជុំសាច់ញាតិបងប្អូនក្នុងរង្វង់គ្រួសារបង្កើតបរិកាសឲ្យកាន់តែមានភាពសប្បាយរីករាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ងាកមកមើលកីឡាករបាល់ទាត់ជម្រស់ជាតិកម្ពុជា ធារី ចន្ថាប៊ីន ដែលជាកូនកាត់ខ្មែរ បារាំងរូបនេះវិញ ក៏បាននាំប្រពន្ធកូនជាទីស្រលាញ់ស្លៀកឈុតប្រពៃណីខ្មែរ បានយ៉ាងស្រស់ស្អាតសមសួន បង្ហាញពីភាពថ្លៃថ្នូរ និងការស្រលាញ់វប្បធម៌ខ្មែរដ៏ស្រស់បំព្រង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ធារី ចន្ថាប៊ីន ក៏បានបង្ហោះរូបថតជុំគ្រួសារដែលបានផ្តិតទុកជាអនុស្សាវរីយ៍ ព្រមទាំងភ្ជាប់ពាក្យជូនពរប្រជាពលរដ្ឋខ្មែរយ៉ាងនាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះថា៖ “យើងចង់ក្លាយជាមនុស្សដំបូងដែលសូមជូនពរឱ្យអ្នករីករាយបុណ្យចូលឆ្នាំខ្មែរ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា ភរិយារបស់កីឡាករបាល់ទាល់ដ៏ឆ្នើម ធារី ចន្ថាប៊ីន គឺជាជាតិសាសន៍បរទេស ប៉ុន្តែអ្នកនាងបក៏បានបង្ហាញពីការស្រលាញ់សម្លៀកបំពាក់ខ្មែរ ក៏ដូចជាវប្បធម៌ដ៏ល្អផូរផង់របស់យើង មើលទៅសុភាពទន់ភ្លន់គួរឲ្យស្រលាញ់ណាស់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment