ប្លែកភ្នែកដល់ហើយ! អីយ៉ា ឆៃលី ដាឡែន ដាក់ប៉ុន្មានសន្លឹកតែងខ្លួនជានារីអ៊ីស្លាម ថែមទាំងបង្ហើបបែបនេះទៀតថា..

ហ្វេសប៊ុក៖ តារាសម្តែង ឆែលី ដាឡែន កំពុងធ្វើឲ្យក្រសែភ្នែកមហាជន ក៏ដូចជាបណ្តាអ្នកគាំទ្ររបស់ខ្លួនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីតារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុក ជាមួយនឹងការតុបតែងខ្លួនជានារីអ៊ីស្លាមយ៉ាងស្រស់ស្អាត មើលទៅស្អាតប្លេកភ្នែកម្យ៉ាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហាញខ្លួនរបស់ ឆៃលី ដាឡែន ក្នុងសម្លៀកបំពាក់ជានារីខ្មែរ-អ៊ីស្លាមលើកនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការងឿងឆ្ងល់ថា នាងគឺជាកូនកាត់ខ្មែរអ៊ីស្លាម ឬគ្រាន់តែតុបតែងខ្លួនទេ? យ៉ាងណា ក្នុងនោះផងដែរ ឆៃលី ដាឡែន ក៏បានប្រកាសត្រង់ៗថា នាងគឺជានារីកូនកាត់អ៊ីស្លាម ហើយកំឡុងពេលនេះគឺជាពេលវេលាដែលនាងកំពុងបួសទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាកន្លងមកនេះ ឆៃលី ដាឡែន មិនសូវជាបានបង្ហាញការតុបតែងខ្លួនបែបនារីអ៊ីស្លាម ដូចជាការយកស្បៃគ្របសក់ជិតៗ ក៏ពិតមែនប៉ុន្តែយូរៗ ម្តងតារាស្រីរូបនេះ តែងរំលេចខ្លួនជានារីអ៊ីស្លាម បានធ្វើឲ្យមហាជនប្លែកភ្នែកមិនស្ទើរនោះទេ កាន់តែពិសេសនោះ ដល់ខែរ៉ម៉ាទន ឬហៅថា បួស ម្តងៗ នាងតែងគោរពតាមប្រពៃណីជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ឆៃលី ដាឡែន ក៏បាននិយាយរៀបរាប់ទៀតថា៖ “Welcome Ramadan ចូលបួសហើយសុំផុសរូប កូនអ៊ីស្លាមមួយសិន ប៉ុន្មានថ្ងៃអត់បានផុសរវល់ ម៉េចដែលកូនកាត់អ៊ីស្លាមស្អាតអត់? ស្រឡាញ់អត់?” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment