ខណៈ ពិធីបុណ្យចុលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សល់តែប៉ុន្មានថ្ងៃទៀត ស្រាប់តែ Miss Grand សុតធីតា តែងខ្លួនជាព្រះនាង កិរិណីទេវី មើលទៅពិតជាស្រស់ស្អាតខ្លាំង…(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមដក់ នាថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលក្នុងវិស័យសិល្បៈវិញ គេក៏បានឃើញមានសិល្បការិនីជាច្រើនបានតុបតែងខ្លួន បង្ហាញសម្រស់ដ៏ស្រស់បវរនៃទេពធីតាឆ្នាំថ្មី បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាន់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញ បវរកញ្ញា Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា បានបង្ហាញវីដេអូធ្វើការតុបតែងខ្លួនគ្រងឈុតទេវតាឆ្នាំថ្មី ព្រះនាង កិរិណីទេវី ជាមួយរូបសម្រស់រាងស្រឡូនរបស់នាង ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញការបង្ហោះវីដេអូដោយ Miss Grand Cambodia 2021 ប៉ូគឺមថេង សុតធីតា គ្រងឈុតទេវតាឆ្នាំថ្មីនេះរួចមក មានមហាជនជាច្រើន ក៏ដូចជាបណ្តាអ្នកគាំទ្ររបស់នាង បានធ្វើការស៊ែរចែករំលែកបន្តគ្នា ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរខ្លាំងចំពោះ រូបឆោមរបស់នាងដ៏ស្រស់ស្អាត ក្នុងឈុតទេវតាមួយនេះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment