ភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នក Cover បទចម្រៀង «ផ្លូវទៅផ្ទះម៉ែក្មេក» សម្រេចលុបបទនេះចោល បន្ទាប់ពីផ្ទុះអ្នកមើលលើសបទដើម ដល់ជាង ១៦ លានដង

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាបានធ្លាប់ឭមកហើយនូវបទចម្រៀង «ផ្លូវទៅផ្ទះម៉ែក្មេក» ដោយមានការចែករំលែកព្រោងព្រាតតាមបណ្តាញសង្គមដូចជា Facebook Youtube និង TikTok ជាដើម ។ ក្នុងនោះ បទចម្រៀងខាងលើនេះ គេក៏បានដឹងដែរថា ជាសំនៀងដើមរបស់កញ្ញា ថាន់ នឿថង នៅក្នុងផលិតកម្ម «HB Production» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បទចម្រៀងខាងលើនេះក៏ត្រូវបានតារាចម្រៀងប្រុសស្រីជាច្រើនបានយកមក Cover ជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានកញ្ញា មាស នីតា ក៏បានបកស្រាយ និងបានថត MV ផុសនៅលើបណ្តាញសង្គម Youtube និង Facebook «Neng Norng Music» ផងដែរ ដោយមានការចូលទស្សនាដល់ទៅ ១៦ លានដងឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង Cover បទចម្រៀង «ផ្លូវទៅផ្ទះម៉ែក្មេក» របស់កញ្ញា មាស នីតា មានអ្នកទស្សនាបានច្រើនសន្ធឹកយ៉ាងនេះ ស្រាប់តែនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ដោយកញ្ញា មាស នីតា និងអ្នកគ្រប់គ្រង «Neng Norng Music» បានចេញមុខមកប្រកាសថា បទចម្រៀង Cover ខាងលើនេះ នឹងត្រូវលុបចេញហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធទៅនឹងការលុបចេញនេះផងដែរ ទោះបីជាបង្ហាញពីអារម្មណ៍សោកស្តាយក៏ពិតមែន តែកញ្ញា មាស នីតា និងអ្នកគ្រប់គ្រងក៏មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment