អីយ៉ា ភិន សុដាលីស ដាក់ប៉ុន្មានសន្លឹកនេះ ស្អាតខ្លាំង មិនចាញ់តារាថ្មីថ្មោងប៉ុន្មានឡើយ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា តារាសម្តែង ភិន សុដាលី គឺជាតារាស្រីដែលមានប្រជាប្រិយភាពម្នាក់ក្នុងស្រុក ទោះបីជាមានកូនស្រីម្នាក់រួចហើយនោះ តារាស្រីរូបនេះ ហាក់ឃ្លាតឆ្ងាយពីវិស័យសម្តែង ដោយបច្ចុប្បន្ននេះ រូបនាងកំពុងតែប្រកបរបរកស៊ីតាមអនឡាញ កាក់កបផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាដកខ្លួនចេញពីការងារសិល្បៈយ៉ាងណាក្តី តែតារាស្រីរូបនេះ ក៏នៅមានជំនួញក្នុងដៃមិនតិចនោះទេ ហើយសុទ្ធដើរលេងសុទ្ធតែក្រៅប្រទេស ទិញផ្ទះថ្មី មិនចាញ់គេឯងប៉ុន្មានឡើយ មិនត្រឹមតែប៉ុណ្ណោះ ជីវិតស្នេហជាមួយនឹងដៃគូថ្មី ក៏ស្រស់បំព្រងខ្លាំងណាស់ណាដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ភិន សុដាលីស បង្ហាញសម្រស់រូបនាង ក្នុងឈុតមួយនេះ ធ្វើឲ្យមហាជន និងហ្វេនៗបើកភ្នែកធំៗ ក្រឡេកមួយភ្លែត មើលមិនចំណាំសោះ ឃើញរូបភាពប៉ុន្មានសន្លឹកនេះ អ្នកនាង ភិន សុដាលីស មានមុខមាត់រាងអក្សរ V ច្រមុះនិងចង្ការស្រួច ដូចគេថាមេម៉ាយដូចត្រួយចាក់ជីមែន កាន់តែខ្ញង់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment