ទីបំផុត ខាងម្ចាស់ដើមបទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» បានទម្លាយមូលហេតុចំៗរឿងឲ្យអ្នក Cover លុបបទនេះចេញពី Channel Youtube

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមចូលចិត្តស្ដាប់បទចម្រៀង ប្រាកដណាស់ពិតជាបានធ្លាប់ស្ដាប់ហើយនូវបទចម្រៀង «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដោយមានការចែករំលែកព្រោងព្រាតតាមរយៈបណ្តាញសង្គមដូចជា Facebook Youtube និង TikTok ជាដើម ។ ហើយបទចម្រៀងមួយបទនេះ ត្រូវបានគេដឹងថាជាសំនៀងដើមរបស់កញ្ញា ថាន់ នឿថង នៅក្នុងផលិតកម្ម «HB Production» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បទចម្រៀង «ផ្លូវណាទៅផ្ទះម៉ែក្មក» មានការ Cover ពីកញ្ញា មាស នីតា មានអ្នកចូលទស្សនាបានច្រើនសន្ធឹកយ៉ាងនេះ ស្រាប់តែនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនបណ្តាអ្នកប្រើប្រាស់លេងសង្គមហ្វេសប៊ុក មានការស្រឡាំងកាំងយ៉ាងខ្លាំង ដោយកញ្ញា មាស នីតា និងអ្នកគ្រប់គ្រង «Neng Norng Music» បានចេញមុខមកប្រកាសថា បទចម្រៀង Cover ខាងលើនេះ នឹងត្រូវលុបចេញហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងទៅនឹងការលុបចេញនោះផងដែរ ក្រោយពីផ្ទុះការចែករំលែក និងមានមតិវិជ្ជមាន-អវិជ្ជមាន ទៅលើខាងផលិតកម្មដើម ពោលគឺផលិត HB Production ដែលជាអ្នកផលិតបទនេះឡើង ក៏បានចេញមុខបកស្រាយពីមូលហេតុនៅយប់ថ្ងៃដដែលផងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈសេចក្តីប្រកាសរបស់ផលិតកម្ម HB Production បានប្រាប់អំពីមូលហេតុដែលឲ្យអ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» លុបចេញពី Channel Youtube របស់ខ្លួន ក៏ព្រោះតែអ្នក Cover បានយកទៅច្រៀងបន្ត ហើយមានសារព័ត៌មាន និងបណ្តាម្ចាស់ Concert មួយចំនួនបានផ្សព្វផ្សាយជាសារណៈក្នុងខ្លឹមសារថា អ្នក Cover បទចម្រៀង ជាម្ចាស់ដើមទៅវិញ ហើយកន្លងមកផលិតកម្មក៏ស្នើសុំឱ្យអ្នក Cover កែប្រែចំពោះកំហុសឆ្គងនេះដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment