អីយ៉ា ខួបកំណើតឈានចូលវ័យ ៤០ ប្លាយហើយ តែ គង់ សុជាតិ នៅតែមានសម្រស់រីកដូចផ្កា ស្រស់ស្អាតខ្លាំង ទាក់ក្រសែភ្នែកដល់ហើយ!

ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ពិធីការិនីជើងចាស់ដ៏មានប្រជាប្រិយភាពអ្នកនាង គង់ សុជាតិ ហាក់តែមានក្តីសុខខ្លាំង និងបង្កើតស្នាមញញឹមច្រើនជាងរាល់ឆ្នាំកន្លងមក ខណៈនាប៉ុន្មានថ្ងៃចុងក្រោយមកនេះ តារាស្រីរូបនេះ ត្រូវបានមិត្តភក្តិ និងបងប្អូនក្នុងរង្វង់សិល្បៈ រៀបចំ Surprise ជាមួយនំខេកខួបកំណើតផ្ទួនៗ បង្ហាញពីការគោរពស្រលាញ់រាប់អានលើអ្នកនាងយ៉ាងកក់ក្តៅបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អ្នកនាង គង់ សុជាតិ បានបង្ហាញអារម្មណ៍រីករាយរំភើបចិត្តមិនស្ទើរនោះទេ ដែលទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួនមិនប្រែ បានធ្វើឲ្យខួបកំណើតឆ្នាំនេះកាន់តែមានន័យទ្វេដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយភាពរីករាយនេះ អ្នកនាង គង់ សុជាតិ ក៏បានលើកឡើងថា នាងត្រូវចាស់មួយឆ្នាំទៀតហើយ ដែលឆ្នាំនេះ អ្នកនាងក៏ឈានចូលវ័យ ៤០ ប្លាយហើយដែរ ជិត ៥០ ឆ្នាំហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានអាយុរៀងជ្របន្តិចក៏ពិតមែន តែនោះគ្រាន់តែជាតួលេខប៉ុណ្ណោះ ព្រោះបើងាកទៅមើលរូបសម្ផស្សពិធីការិនីជើងចាស់រូបនេះ នៅតែអាចរក្សាភាពក្មេងស្អាតជះសម្រស់យ៉ាងទាក់ទាញគួរឲ្យចង់គន់មិនជិតណាយពេល គង់ សុជាតិ តុបតែងខ្លួន្តងៗ ទៅចូលរួមកម្មវិធីផ្សេងៗ កាន់តែពិសេសទៀតនោះ តារាស្រីរៀមច្បងរូបនេះ ក៏ពូកែតុបតែងខ្លួនបែបនារីទាន់សម័យ ដែលមើលទៅនៅតែស្រស់ស្អាដដែល ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment