អានហើយ លើសជាតិស្ករ! នាយចឺម ស្រលាញ់ផ្គាប់ចិត្តសង្សារជាខ្លាំង ដល់ថ្នាក់នាងប្រាប់រឿងមួយនេះ

ហ្វេសប៊ុក៖ ប្រិយមិត្តបានដឹងហើយថា រវាងទំនាក់ទំនងស្នេហារតារាចម្រៀងប្រុសវ័យក្មេង នាយចឺម និងអ្នកមេម៉ាយកូន ១ គឺអ្នកនាង សេង សុខឃីម កាន់តែស្រលាញ់យល់ចិត្តថ្លើមគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយជាញឹកញាប់ពួកគេទាំងពីរតែងបណ្តើរគ្នាទៅណាមកណាទាំងគូបង្ហាញសកម្មភាពស្វីតៗ បង្អតមហាជនឲ្យឃើញហើយលួចច្រណែនមិនស្ទើរឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ នាយចឺម និងគូស្នេហ៍បណ្តូលចិត្តបានបណ្តើរគ្នាទៅចូលរួមកម្មវិធីខួបកំណើតមួយស្រាប់តែពេលនោះអ្នកនាង សេង សុខឃីម ក៏បានបង្ហោះរូបថតជាមួយតារាចម្រៀងវ័យក្មេងខាងលើនេះ ថែមទាំងបានភ្ជាប់សារដ៏គួរឲ្យរំភើបមួយ ស្តែងពីការយកចិត្តទុកដាក់ពី នាយចឺម ចំពោះនាងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ច្រៀងនៅខេត្តរាល់ថ្ងៃមិនដែលបានសម្រាក ថ្ងៃនេះនឿយពេញមួយថ្ងែហើយ បងនៅឆ្លៀតបើកឡានជូនអូនចូលរួមកម្មវិធីខាងក្រៅទៀត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងសារប៉ុន្មានឃ្លាពីអ្នកនាង សេង សុខឃីម នេះអាចបញ្ជាក់យ៉ាងច្បាស់ថា នាយចឺម ស្រលាញ់ផ្គាប់ចិត្តសង្សារប៉ុនណាដែរ ហើយនេះក៏មិនមែនជាលើកដំបូងដែរ ប៉ុន្តែកន្លងមកនេះ នាយចឺម តែងបង្ហាញទង្វើស្រលាញ់ស្មោះត្រង់នឹងគូស្នេហ៍ខ្លាំងណាស់ ហើយនាយក៏ធ្លាប់ប្រាប់ថាច្បាស់លាស់ចង់គិតគូពីរឿងអនាគតជាមួយស្នេហ៍លើកនេះដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment