ស្កឹមស្កៃណាស់! ព្រឹកថ្ងៃនេះ រូបសំណាក «ព្រះថោងនាងនាក» ត្រូវបានលើកដាក់លើបល្ល័ង្កជោគជ័យហើយ ស្រស់ស្អាតពេកក្រៃណាស់

ហ្វេសប៊ុក៖ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង ០១ និង ៣០ នាទី ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២២ នេះ រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានលើកឡើងដាក់លើបល្ល័ង្ក បានដោយជោគជ័យហើយ នៅទឹកដីខេត្តព្រះសីហនុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការតម្លើងនេះ មានការដឹកនាំបញ្ជាក់ដោយផ្ទាល់ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅវេលាម៉ោង ០៨ យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ នៅក្នុងដំណើរការលើករូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្កនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងដែរថា បើតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ រូបសំណាក «ព្រះថោងនាងនាគ» ត្រៀមរៀបចំពិធីអភិសេកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហោសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment