អីយ៉ា ស្ងាត់ៗ អ្នកនាង ដេត ម៉ាលីណា ជុះលុយទិញរថយន្តមួយគ្រឿង សម្រាប់ជាកាដូជូនប៉ាម៉ាក់ និងកូនៗ មួយទៀតបាត់

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ អ្នកនាង ដេត ម៉ាលីណា បានទិញឡានស៊េរីទំនើបមួយ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ តាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង ដេត ម៉ាលីណា បានឲ្យដឹងថា ការទិញរថយន្តមួយនេះ គឺជាការជូនកាដូ ទៅដល់ប៉ាម៉ាក់ និងកូនៗរបស់អ្នកនាង ហើយអ្វីដែលពិសេសគឺសំរាប់ ងាយស្រួល ដល់ការធ្វើដំណើរកម្សាន្ត ជូនកូន ទៅដើរលេង និងអាចគេងបានស្រួល ក៏ដូចជាបានដឹក សមាជិកគ្រួសារបានច្រើននាក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ថ្ងៃនេះជាថ្ងៃដែលមានសេចក្តីសុខបំផុតបានជូនកាដូប៉ាម៉ាក់និងកូនកូនមើលតែស្នាមញញឹមក៏ដឹងថាមានក្តីសុខដែរ ហើយអ្វីដែលពិសេសគឺសំរាប់ហ៊ាឌុបជិះដើរលេងនិងអាចគេងបានស្រួល និងជូនឌុបបុីទៅរៀន Mummy life” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តាមរយៈប្រភពមួយ រថយន្តខ្នាតធំមួយនេះ ជារថយន្តម៉ាក់ Hyundai SYARIA ដែលគេប៉ាន់ប្រមាណ តម្លៃជាង ៦ ម៉ឺនដុល្លារឯណោះ ដែលធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរជាខ្លាំង ក្នុងនាមជាអាណាព្យាបាល រកស៊ីផ្គត់ផ្គន់គ្រួសារហើយ អ្នកនាង ប្រឹងប្រែងទិញកាដូជូនដល់អ្នកមានគុណថែមទៀតផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment