កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោកស្រី ទ្រី ដាណា និងលោកឧកញ៉ា ហ៊ីង បញ្ញារីទ្ធ បានរៀបចំពិធី បុណ្យ ចំរើនព្រះជន្មជូនអ្នកមានគុណ ។ នៅក្នុងកម្មវិធីបុណ្យ ចំរើនព្រះជន្ម បានរៀបចំយ៉ាងស្អាត និងសប្បាយរីករាយ អមជាមួយសំណើច គ្រប់គ្នា។
បើងាកមើលនៅក្នុងកម្មវិធីបុណ្យវិញ ពិតជាស្រស់ស្អាត ដោយមានភ្ញៀវកិត្តិយស អញ្ជើញចូលរួម យ៉ាងសប្បាយរីករាយ អមជាមួយសំណើច គ្រប់ៗគ្នា។ នៅក្នុងកម្មវិធីបុណ្យនោះ គេសង្កេតឃើញថា លោកឧកញ៉ា និង លោកស្រី ទ្រី ដាណា បានរាំជាស្លូជាមួយគ្នា ពោរពេញទៅដោយក្តីសប្បាយរីករាយ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា ហុីង បញ្ញារិទ្ធ បានសរសេរថា “រៀបចំពីធីបុណ្យចំរេីនព្រះជន្មជូនអ្នកមានគុណ ។ កូនសូមជូនពរលោកប៉ាអ្នកម៉ាក់សុខភាពល្អ អាយុវែងចៀសផុតពីជំងឺទាំងពួង ។
ជាមួយគ្នានោះផងដែរ លោកស្រី ទ្រី ដាណា និងលោកឧកញ៉ា ហ៊ីង បញ្ញារីទ្ធ បានរាំស្លូជាមួយគ្នា ពោរពេញទៅដោយស្នាមញញឹម។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ថា ពិតជាស្រស់ស្អាតណាស់ ៕