អីយ៉ាស់! ប៉ែន ចំរុង ថតប៉ះចំតួស្រីស្អាតៗ ស្រាប់តែបង្ហោះសារផ្តាំទៅប្រពន្ធទាំងគ្រាំចិត្ត បែបនេះថា…

ហ្វេសប៊ុក៖ ពិតណាស់ អ្នកដែលនិយមតាមដានខ្សែជីវិតឯកជនរបស់តារាសម្តែង និងជាពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង ដែលសព្វថ្ងៃនេះរូបលោកកំពុងរស់នៅសាងសុភមង្គលជាមួយប្រពន្ធកូនយ៉ាងមានក្តីសុខ ហើយជារឿយៗ ភរិយារបស់តារាសម្តែងប្រុសរូបនេះ ក៏តែងបង្ហើបថា ខ្ឡយនទទួលបានការស្រលាញ់ និងភាពកក់ក្តៅយ៉ាងពេញលេញពីប្តីសម្លាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា នៅក្នុងរង្វង់សិល្បៈបណ្តាអ្នកគាំទ្រជាច្រើនបានមើលឃើញថា ប៉ែន ចំរុង ជាពិធីករ និងជាតារាសម្តែងសម្បូរសំនួនវោហារកំប្លុងកំប្លែង ជាពិសេសពេលប៉ះគ្នា ឬជួបជាមួយនារីស្អាតៗ លោកតែងតែនិយាយញោះញ៉ោះលេងសើច ធ្វើឲ្យគ្រប់គ្នាយល់ឃើញថាលោកជាបុរសព្រាននារី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញលោក ប៉ែន ចំរុង ទម្លាយរូបភាពប៉ុន្មានសន្លឹក ដោយថតប៉ះជាមួយតូស្រីដែលទាំងក្មេង និងស្រស់ស្អាត ហើយតារាប្រុសរូបនេះ ស្រាប់តែបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនផ្តាំទៅប្រពន្ធសម្លាញ់ហាក់ដូចជាលោកត្រូវបង្ខំចិត្តស្និទ្ធស្នាលជាមួយតូស្រីដើម្បីអាជីព និងជីវភាពគ្រួសារអ៊ីចឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ស្គាល់ពាក្យថា លះបង់ដើម្បីទំនួលខុសត្រូវអត់? មើលតួសម្តែងនារី បទ «អូនលេងប្តីហើយ» _ប្រុស ម៉ាកបេឡាអើយ ដើម្បីអាជីព និងជីវភាពគ្រួសារយើងបងត្រូវតែទ្រាំ ( មួយណា ណាសមជាង បែបខ្មែរ និងបែបបរទេស ?)” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment