អ្នកគាំទ្រប្រហោងពោះ ពេលឃើញ អ៊ីវ៉ា ឈរថតកន្លែងនេះ!

អ៊ីវ៉ា គឺជាតារាចម្រៀងល្បីឈ្មោះមួយរូប ដែលឈរឈ្មោះយ៉ាងរឹងមាំនៅលើវិថីសិល្បៈ នាពេលកន្លងមក។

មួយរយៈចុងក្រោយនេះ តារាចម្រៀង រាងតូចច្រឡឹង រូបនេះហាក់មានការស្ងប់ស្ថាត់បន្តិចពីសិល្បៈ ដោយពុំសូវជាឃើញ ម្ចាស់បទ «ទឹកអប់មានពិស» រូបនេះ ចេញជាបទចម្រៀងថ្មីៗច្រើនដូចកាលពីពេលមុនទេ។ បើទោះបីជាមានការស្ងប់ស្ងាត់បន្តិចក្ដី តែ អ៊ីវ៉ា ក៏នៅតែបង្ហាញមុខខ្លះៗនៅតាមកម្មវិធីប្រគំតន្ត្រីនានា នៅក្នុងស្ថានីយទូរទស្សន៍ និងនៅតែបង្ហោះរូបភាពស្អាតៗ បញ្ចេញមតិយោបល់ឆ្លើយឆ្លងជាមួយនឹងអ្នកគាំទ្រ នៅលើបណ្ដាញសង្គមជារឿយៗផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ម្ចាស់បទ «អ្នកមា្ដយកម្សត់» រូបនេះ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើល ជាខ្លាំង នៅពេលដែលបានឃើញ អ៊ីវ៉ា ឈរថតរូបញញឹមស្រស់ស្រាយ នៅក្នុងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះថែមទាំងបានសរសេរ សារបង្ហោះនៅក្នុងបណ្ដាញសង្គមជាលក្ខណៈលេងសើចថា៖ «អរុណសួស្ដីជាមួយឡាំឌួយ ហាហា ចង់បានទម្លាក់លេខទម្លាក់ទីតាំង free សេវាដឹកជញ្ជូន 25 ខេត្តក្រុង ហាហា»។

បន្ទាប់ពីបង្ហោះរូបភាពច្រើនសន្លឹកនៅអាងចិញ្ចឹមសត្វក្រពើនោះហើយ មហាជនអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិយោបល់ផ្សេងៗគ្នា អ្នកខ្លះលើកឡើងថា ស្រីស្អាតរូបនេះ ពិតជាក្លាហានមែន អត់ខ្លាចសោះ។ ចំណែកឯអ្នកខ្លះទៀត លើកឡើងថា គ្រាន់តែឃើញរូប ក៏គួរឱ្យញញើតដែរ៕

Related posts

Leave a Comment