អីយ៉ា បន្ទាប់ពីគូស្នេហ៍លុតជង្គង់សុំរៀបការហើយនោះ ស្រាប់តែ អេដា ទម្លាយរូបភាពប៉ុន្មានសន្លឹកជាថ្មីម្តងទៀត ថែមទាំងភ្ជាប់ជា Caption បែបនេះទៀតថា….

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Original Song អេដា បានធ្វើឲ្យបណ្តាអ្នកគាំទ្រ និងមិត្តភក្តិក្នុងរង្វង់សិល្បៈជាច្រើន មានក្តីរំភើបជំនួស និងអបអរដល់នាងយ៉ាងខ្លាំង ព្រោះតែគូស្នេហ៍របស់នាងបានលុតជង្គង់សុំនាងរៀបការហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កក្រោយពីគូស្នេហ៍លុតជង្គង់សុំរៀបការហើយនោះ ដោយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញ អេដា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រកាន់តែរំភើប និងសាទរចំពោះនាងទៀត ក្រោយពីបានឃើញនាងបង្ហាញរូបភាពប៉ុន្មានសន្លឹកជាមួយគូស្នេហ៍ប្រៀបដូចរូបត្រៀមចូលរោងការ ព្រមទាំងភ្ជាប់ជាមួយ Caption ឲ្យដឹងដែរថា នាងក៏កំពុងត្រៀមធ្វើបទចម្រៀងមួយបទរួមគ្នាជាមួយតារាចម្រៀង Noly ដែលអាចនឹងជាបទចម្រៀងសម្រាប់ថ្ងៃពិសេសរបស់នាង និងគូស្នេហ៍ឆាប់ៗខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អេដា ក៏បានបង្ហោះរូបភាពជាមួយគូស្នេហ៍ព្រមទាំងភ្ជាប់ជា Caption បែបនេះថា៖ “អូនមិនមានទេពាក្យដែលអូនត្រូវសន្យា មានត្រឹមការយកបេះដូងដាក់ជាសក្ខី ពីថ្ងៃនេះតទៅមុខ ទោះបីជាមានរឿងអ្វី សូមមើលថែថ្លៃ ដូចថ្ងៃយើងស្រឡាញ់គ្នាដំបូង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងរូបភាពទាំងអស់នោះហើយ គេក៏បានឃើញមានមហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្តែងនូវការអបអរសាទរចំពោះ តារាចម្រៀងស្រីរូបនេះ និងគូស្នេហ៍ និងជូនពរឲ្យអ្នកទាំងពីរមានថ្ងៃល្អចូលរោងការបានឆាប់ៗនេះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment