គួរឲ្យស្ងើចសរសើរណាស់! តន់ ចន្ទសីម៉ា ជោគជ័យខ្លាំង តែមិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ឆ្លៀតពេលវេលាមកជួប ថែមទាំងភ្ជាប់សារមួយគួរឲ្យចាប់អារម្មណ៍ថា…

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានដឹងហើយថាតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា ដែលជាអតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក The Voice Cambodia រដូវកាលទី២ និងជាកូនក្រុមម្នាក់រសប់ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាអ្នកបង្វឹកបង្រៀនខណៈក្នុងពេលប្រកួតនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា កញ្ញា តន់ ចន្ទសីម៉ា មិនទទួលបានពានក្នុងកម្មវិធីប្រឡងនេះក៏ពិតមែន ប៉ុន្តែរូបនាង ក៏ជាបេក្ខភាពឆ្នើមម្នាក់លេចធ្លោជាមួយសមត្ថភាពខ្ពស់ទទួលបានការស្រលាញ់គាំទ្រជាខ្លាំងពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមទល់នឹងពេលនេះ កញ្ញា តន់ ចន្ទសីម៉ា បានវិវត្តិខ្លួនក្លាយជាតារាចម្រៀងវ័យក្មេង ដ៏ល្បីល្បាញប្រចាំផលិតកម្ម Galaxy Navatra ដែលនាងហាក់កំពុងតែមានសន្ទុះនៃការគាំទ្រជាខ្លាំងពីគ្រប់ស្រទាប់យុវវ័យជាមួយនឹងបទចម្រៀងថ្មីៗ របស់នាង សុទ្ធសឹងតែផ្ទុះការគាំទ្រយ៉ាងពេញទំហឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈខ្លួនកំពុងឆ្ពោះទៅកាន់ភាគជោគជ័យយ៉ាងខ្លាំងក្នុងវិស័យចម្រៀងមួយនេះ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ នេះ តន់ ចន្ទសីម៉ា បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង និងបានសរសើរចំពោះទឹកចិត្តរបស់នាង ក្រោយពីបានឃើញនាងទៅជួបនឹង កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាអតីតគ្រូបង្វឹក និងធ្វើការបង្ហាញពីទឹកចិត្តដឹងគុណដល់អតីតគ្រូបង្វឹក ដែលគ្រាដែលតារារូបនេះ ចូលរួមក្នុងការប្រកួតកម្មវិធី The Voice Cambodia ព្រមទាំងបានជូនពរអ្នគគ្រូក្នុងឱកាសចូលឆ្នាំថ្មីនេះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង តន់ ចន្ទសីម៉ា ក៏បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំពិតជាមានអារម្មណ៍ថាកក់ក្ដៅសម្រាប់ពេលវេលា ដ៏មានតម្លៃនេះ អតីតកាលអ្នកគ្រូបានផ្ដល់ដំបូន្មានជាច្រើនសម្រាប់ខ្ញុំ ទោះបីខ្ញុំមិនអាចមានឱកាសទទួលពាន តែអ្នកគ្រូបាន ផ្ដល់កម្លាំងចិត្តឱ្យខ្ញុំ និងបានផ្ដល់ ឱកាសអោយខ្ញុំរហូតពេលវេលាចុងក្រោយ ។ ក្នុងនាមខ្ញុំ ជាសិស្សជំនាន់ក្រោយ នាងខ្ញុំ សូម គោរពអរគុណអ្នកគ្រូ និងជូនពរអ្នកគ្រូ ទទួលបានសុខភាពល្អមានសុភមង្គលពេញមួយជីវិត” ។

ទន្ទឹមនឹងនោះផងដែរ ក៏មានមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងមហាជនដែលគាំទ្រតារាស្រីរូបនេះ បានធ្វើការចែករំលែកបន្តគ្នា ដល់ថ្នាក់ខ្លះភ្ជាប់ពាក្យពេចន៍ស្ងើចសរសើរខ្លាំងចំពោះ តារាចម្រៀង តន់ ចន្ទសីម៉ា ដែលមានទឹកចិត្តដ៏ល្អប្រពៃនៃការដឹងគុណចំពោះអ្នកមានគុណរបស់នាងគ្រប់គ្នាផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment