ប្លែកភ្នែកដល់ហើយ ស៊ូស៊ី តារា TikTok ដាកមួយឈុតធំនេះ តែងតួជាយក្សតំណាងឲ្យឆ្នាំខាល ផ្អើលអស់បណ្តាញសង្គម

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងថ្ងៃទី១ ដោយកាលពីប៉ុន្មានថ្ងៃមុនមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេបានឃើញមានសិល្បការិនីជាច្រើនបានធ្វើកាតុបតែងខ្លួន បង្ហាញសម្រស់ដ៏ស្រស់បវរនៃទេពធីតាឆ្នាំថ្មី បង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ខណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហាញតែងតួជាទេវធីតាឆ្នាំថ្មីជាហូរហែមកនេះ ស្រាប់តែបានឃើញអ្នកដឹកនាំសម្តែង លោក កៅ សីហា បានបញ្ចេញរូបភាពរបស់ ស្រីស្រស់ ស៊ូស៊ី ដែលត្រូវគេបានស្គាល់ថាជាជំនួយការផ្នែកថតខ្សែភាពយន្ត និងជាតារា TikTok កំប្លែងស្ងួតមួយរូបដ៏ល្បីឈ្មោះ ប្លែកពីគបានធ្វើការតុបតែងខ្លួនជាយក្សស្រីតំណាងឲ្យឆ្នាំខាល ដែលពិតជាធ្វើឲ្យមហាជនហាក់មានការភ្ញាក់ព្រឹត និងប្លែកអារម្មណ៍ជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរូបភាពប៉ុន្មានសន្លឹកនោះផងដែរ លោក កៅ សីហា ក៏បានធ្វើការបញ្ជាក់ឲ្យបានដឹងដែរថា ជាការតុបតែងកាយតំណាងឲ្យឆ្នាំខាល រូបតំណាងដោយសាត្វខ្លា ពង្សយក្សស្រី មិនមែនតំណាងឲ្យទេធីតាឆ្នាំថ្មីកូនកបិលមហាព្រហ្មនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ រូបភាពទាំងអស់នោះ កំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសបណ្តាអ្នកគាំទ្ររបស់តារា TikTok ស៊ូស៊ី ធ្វើការចែករំលែកបន្តគ្នា និងធ្វើការ ខំមិន លេងសើចំពោះរូបភាពច្នៃប្រឌិតដ៏ប្លែកអារម្មណ៍នេះគ្រប់ៗគ្នា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment