ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា មានឱកាសបានច្រៀងរួមគ្នា ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាលើកដំបូង ក្នុងបទ “កាត់ឆុង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា, និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។
គ្រាន់តែស្តាប់ចប់ភ្លាម ហ្វេនៗ ចូល comment ព្រាត សរសើរ ទំាងតារាចម្រៀង ទំាងអ្នកនិពន្ធ ថា មួយបទនេះពិតជាពីរោះប្លែក ជាពិសេស សម្លេងរបស់ ព្រាប សុវត្ថិ និង សីម៉ា ស៊ីគ្នាខ្លាំងណាស់ មិនសរសើរ ពិតជាមិនបានមែន។
រំលងបានប៉ុន្មានថ្ងៃ លុះមកដល់ ព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងទាំងពីរ ក្រោមចំណងជើងថា “ប្រហុក” ហើយក៏ជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ Numan។
នៅមិនទាន់អស់ទេ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ ខាងផលិតកម្ម បានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្រោមចំណងជើងថា “រកស៊ីជាមួយយក្ស” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និងនិពន្ធបទភ្លេង ដោយ Numan។
ស្តាប់ចប់ភ្លាម អ្នកគាំទ្រយ៉ាងច្រើន បង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់លាន់មាត់ ថា ៖ ទេសភាពស្អាត អមជាមួយបទពីរោះផ្តោះផ្តង រវាងកំពូលតារាចម្រៀងតន់ចាន់សីម៉ា នឹង ព្រាប សុវត្ថិ កាន់តែរស់រវើក, ពីរោះប្លែកម៉្លេះទេ, ស្តាប់តែភ្លេងដំបូង ក៏ដឹងថាពីរោះដែរ, ពូ ព្រាប សុវត្ថិ រាំឡួយណាស់ មិនចាញ់អ្នករាំស្រីទេ អេមមែនទែនហ្មង បទពីរោះប្លែកអារម្មណ៍ណាស់។
តោះកុំឲ្យខាតពេលយូរ សូមទស្សនា និងស្តាប់បទនេះទំាងអស់គ្នា ៖