ថ្មីទៀតហើយ Idol! អីយ៉ា ចំថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ គង់ ចាន់ស្រីមុំ បានយកឧបករណ៍ទាំងនេះមកច្នៃជាសម្លៀកបំពាក់ ហ្វេនៗឃើញភ្លាមចូលទៅ ខំមិន បែបនេះថា…

ហ្វេសប៊ុក៖ មហាជនដែលនិយមតាមដានខ្សែជីវិតឯកជន របស់អតីត Freshie Girl អ្នកនាង គង់ ចាន់ស្រីមុំ ច្បាស់បានដឹងហើយថា តារាស្រីរូបនេះ មិនត្រឹមតែត្រូវបានដាក់ងារជាតារាស្រីអភិជននោះទេ តែបើក្រឡេកទៅមើលការងារសង្គមវិញ តារាស្រីរូបនេះ ក៏ជាបុគ្គលមួយរូបចូលចិត្តធ្វើបុណ្យទានជួយដល់អ្នកខ្វះខាតថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ តារាស្រីរូបនេះ កំពុងមានក្តីសុខជាមួយស្វាមី និងកូនស្រីបណ្តូលចិត្តតែម្នាក់គត់ឈ្មោះថា ម៉ូម៉ូ នោះ ជារឿយៗ គង់ ចាន់ស្រីមុំ តែងតែឆ្លៀតពេលវេលានាំស្វាមី និងកូនស្រីទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ និងបង្ហោះរូបភាពបែបគ្រួសារបង្អួតដល់មហាជន និងហ្វេនៗឲ្យបានឃើញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត គង់ ចាន់ស្រីមុំ ក៏ជាតារាស្រីម្នាក់ដែលចូលចិត្តលេងស្ទីលប្លែកៗ ទាន់សម័យ ហើយជាពិសេសរាល់ឈុតដែលនាងជ្រើសយកមកស្លៀកបង្ហាញចេញមកម្តងៗ គឺតែងតែមានភាពលេចធ្លោ និងប្លែកពីគេដទៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២២ នេះ ចំថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ជាថ្ងៃទី២ គេក៏បានឃើញតារាស្រីរូបនេះបានយកឧបករណ៍ខ្មែរយកមកច្នៃជាសម្លៀកបំពាក់ មើលទៅគួរឲ្យចាប់អារម្មណ៍ និងប្លែកភ្នែកជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧបករខ្មែរដែលបានយកមកច្នៃជាសម្លៀកបំពាក់នោះ មានដូចជា៖ អង្រុត ឈ្នាង ចង្អេរ ត្រក ។ ឆ្លៀតក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី២ នេះ តារាស្រីរូបនេះ ក៏បានផ្ញើរសារជូនពរដល់មហាជនបែបនេះថា៖

“សួស្តីឆ្នាំថ្មីក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ យើងខ្ញុំសូមគោរពជូនពរជ័យឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ អ្នកម្តាយ ក្រុមគ្រួសារ បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់សូមអោយទេវតាថែរក្សាឆ្នាំថ្មី ព្រះនាមកិរិណីទេវី តាមយាងជួយបីបាច់ថែរក្សប្រោសព្រំ នូវសព្វសាធុការពរជ័យគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ” ។

ក្រោយឃើញបែបនេះហើយ មានមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗលាន់មាត់សរសើរដល់តារាស្រីរូបនេះជាខ្លាំង ពូកែរកគំនិតថ្មីៗយកមកច្នៃ ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ថា៖

“មិនសសើរមិនបានម៉ង, បងមុំកាន់តែកាច, ផ្លែករហូតបងមុំសស្អាត, ស្អាតពេកហើយអាយដល, បើមិនប្លែកមិចហៅថាចែមុំ, ប្លែកទៀតហើយអាយដលខ្ងុំ, ថ្មីទៀតហើយ Idol, មិនញាក់មិនមែនMommy ទេ, ឈ្នះទៀតហើយបងសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment