ឃើញសុភាពៗចឹងទេ តែពេល សុតធីតា បាននិយាយរឿងមួយពីអតីតរបស់ខ្លួន អ្នកគាំទ្រស្ដាប់ហើយគាំងនិយាយមិនចេញ…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនដែលនិយមទស្សនាវិស័យបវរកញ្ញា ពិតជាបានស្គាល់ច្បាស់ហើយ Miss Grand Cambodia 2021 នោះ គឺ កញ្ញា ប៊ូគឹមថេង សុតធីតា ជាបវរកញ្ញាមួយរូបដែលទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្តពីសំណាក់ទស្សនិកជន ព្រោះតែរូបនាងក៏ជានារីមួយរូបដ៏លេចធ្លោក្នុងចិត្តមហាជនអ្នកគាំទ្រយុវវ័យគ្រប់គ្នា ទាំងរូបសម្រស់ អត្តចិរតសុខភាពគួរឲ្យស្រលាញ់ ចំណេះដឹង និងសមត្ថភាពលើឆាកប្រកួតអន្តរជាតិធំៗ កន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បវរកញ្ញារូបនេះតែងតែទទួលបានការកោតសរសើរចំពោះភាពក្លាយហានភាពជឿជាក់ និងការតាំងចិត្តខ្ពស់របស់នាងក្នុងវិស័យមួយនេះ ដោយជម្នះនូវការមើលងាយ តស៊ូពុះពារគ្រប់ឧបសគ្គដើម្បីឈានរកភាពជោគជ័យដូចបច្ចុប្បន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មហាជនក៏ធ្លាប់បានដឹងពីរឿងរ៉ាវក្នុងវិស័យបវរកញ្ញា ប៉ុន្តែបើក្រឡេកទៅមើលពីជីវិតឯកជនរបស់នាងវិញ កញ្ញាក៏ជាមនុស្សស្រីម្នាក់ដ៏រឹងមាំខ្លាំងផងដែរ ជាពិសេសអ្វីដែលធ្វើឲ្យមហាជននឹកស្មានមិនដល់ និងមានការហួសចិត្តជាខ្លាំងនោះ ក្រោយបានស្ដាប់ សុតធីតា បានទម្លាយពីរឿងរ៉ាវមួយចំនួនពីអតីតកាល ដែលនាងជាមនុស្សរឹងមាំលើសពីអ្វីដែលមហាជនធ្លាប់ឃើញទៅទៀត ដោយនាងប្រាប់ឲ្យដឹងថា នាងធ្លាប់ជាក្មេងស្រីដែលស្ទាវម្នាក់ អាចបើកឡានបានតាំងពីអាយុ ១២ ឆ្នាំថែមទាំងចូលចិត្តប្រណាំងឡានជាមួយមនុស្សប្រុសៗទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូនោះផងដែរ ក៏ត្រូវបានមហាជនជាច្រើន បានយកទៅចែករំលែកនៅលើបណ្តាញសង្គម TikTok ដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍លេងសើច និងបង្ហាញអារម្មណ៍ហួសចិត្តនឹងបវរកញ្ញារូបនេះជាខ្លាំង ក្រោយពីបានស្ដាប់នាងនិយាយរឿងមួយនេះឡើង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment