ផ្អើលអស់ហ្វេនៗ! ទើបរៀបការបានជាង ១ ខែសោះ ស្រាប់តែ ផេនខេក ប្រកាសថាប្តីក្បត់ចិត្តលួចមានអ្នកថ្មី ក្រោយស្រលាញ់គ្នា ៦ ឆ្នាំ

ហ្វេសប៊ុក៖ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយនៅសុខៗស្រាប់តេ ផេនខេក បានបង្ហោះរូបថត ព្រមទាំងភ្ជាប់សារបញ្ជាក់ច្បាស់ៗថា ស្វាមីក្បត់ចិត្តទៅលួចមានអ្នកថ្មី ធ្វើឲ្យនាងឈឺចាប់ជាងរឿងជំពាក់បំណុលគេទៅទៀត ខណៈពួកគេទាំងពីរទើបតែបានរៀបការក្លាយជាប្តីប្រពន្ធតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី០៩ ខែមីន ឆ្នាំ ២០២២ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផេកខេក និងស្វាមីទើបតែបានរៀបការនឹងគ្នាហើយថែមទាំងបានអញ្ជើញអ្នកសិល្បៈ ចូលរួមមង្គលការទើបតែបានខ្ទង់ជាង ១ ខែប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ នេះ ផេនខេក ក៏បានបង្ហោះសារប្រកាសក្តែងៗថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“៦ ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឱ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង ២ ស្រឡាញ់គ្នាខ្លាំងណាស់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ផេនខេក ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា ណេះមិនមែនជាការសម្តែងឡើយ ។ ហើយនាងបានរៀបរាប់បន្ថែមទៀតថា៖ “បញ្ជាក់មិនមែនសម្តែង ព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment