ផ្ទះការភ្ញាក់ផ្អើល !! រូប ៣ សន្លឹករបស់ ពាក់មី កំពុងមានការចាប់អារម្មណ៍ពីអ្នកលេងហ្វេសប៊ុក ព្រោះឃើញស្អាតពេក

ជារឿយៗតារាកំប្លែង នាយ ពាក់មី តែងតែបានបង្ហោះរូបភាពខ្លួនបង្ហាញពីសកម្មភាពថ្មីៗចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយ Caption ប្លែកៗ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ ដែលនេះជាទម្លាប់ទៅហើយរបស់តារាកំប្លែងរូបនេះហើយ ។

ដូចសព្វមួយដង កាលពីរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ថ្មីៗនេះ តារាកំប្លែងនាយ ពាក់មី បានបង្ហោះរូបភាពថ្មីចំនួន ៣ សន្លឹក ចូលក្នុងបណ្តាញសង្គម ដោយរូបភាពនោះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ព្រោះតែនាយ ពាក់មី បានសម្លៀកបំពាក់តែងខ្លួនជាមនុស្សស្រីក្នុងទម្រង់ស្រ្តីខ្មែរបុរាណ ប៉ុន្តែមិនបានប៉ុន្មានផងស្រាប់តែរូបភាពនោះ ត្រូវបានលុបចេញពីហ្វេសប៊ុក ។

ទោះបីជារូបភាពនោះត្រូវបានរលុបចេញពីហ្វេសប៊ុកក្តី ប៉ុន្តែរំលងមកមិនប៉ុន្មានផង តារាកំប្លែងនាយ ពាក់មី បានបង្ហោះរូបនោះម្តងទៀត ជាមួយនឹងការដាក់ Caption ថ្មីថា ៖ «ផុសម្តងហើយ ហ្វេកប៊ុកគេលុបចោល គេថាខ្ញុំមិនមែនមនុស្ស បងប្អូនមើលមើល៍ ដូចមនុស្សអត់?» ។

យ៉ាងណាមិញ ក្រោយបង្ហោះរូបដដែលចំនួន ៣ សន្លឹកនោះម្តងទៀត តារាកំប្លែងនាយ ពាក់មី ក៏នៅតែទទួលបានការគាំទ្រ ចុច Like និង Share ភ្លូកទឹកភ្លូកដីដដែល ក្នុងនោះក៏មានការបញ្ចេញមតិចំពោះ Caption ដែលលោកបានបង្ហោះផងដែរ ៕

Related posts

Leave a Comment