មុនពេល ផេនខេក ដាច់ចិត្តទម្លាយរឿងស្វាមីក្បត់ចិត្តលួចមានអ្នកថ្មី ផេកខេក ធ្លាប់ទម្លាយសារប៉ុន្មានឃ្លាឈឺចាប់នេះចេញ តែគ្មានអ្នកណាចាប់ភ្លឹក..

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ រឿងរ៉ាវពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3FUN ផេនខេក ត្រូវស្វាមីក្បត់ចិត្តលួចមានអ្នកថ្មី ក្លាយជាប្រធានបទកំពុងផ្ទុះការចាប់អារម្មណ៍ព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីរូបនាងបានប្រកាសក្តែងៗ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ នេះថា ស្វាមីនាងក្បត់ចិត្តនាងលួចមានអ្នកថ្មី ហើយនាងថែមទាំងជូនពរឲ្យពួកគេទាំងពីរស្រលាញ់គ្នាទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលដំណឹងបែបនេះភ្លាម ធ្វើឲ្យមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសបណ្តាអ្នកគាំទ្រ ផេនខេក នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាពួកគេទាំងពីរនាក់ទើបតែបានរៀបការតាមប្រពៃណីខ្មែរបានជាង ១ ខែប៉ុណ្ណោះ ហើយកន្លងមកអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាងស្ករតាំងម៉ែបង្អួតក្រសែភ្នែកមហាជនជារឿយៗ ស្រាប់តែនៅសុខៗ ផ្ទុះរឿងរ៉ាវរកាំរកួសបែបនេះផ្អើលពិភពសិល្បៈអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មិនដដាច់ចិត្តទម្លាយរឿងរ៉ាវប្តីលួចមានថ្មីបង្ហោះសាធារណៈ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ ផេនខេក ក៏ធ្លាប់បានបង្ហោះសារប៉ុន្មានឃ្លាយ៉ាងចាក់ដោតថា៖ “ដូចការសង្ស័យមែនបងមានគេទើបប្លែកបងចោលអូនទៅដេកឱបនឹងម្នាក់នោះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែប៉ុន្មានឃ្លាដែរ ផេនខេក បាននិយាយរៀបរាប់នេះជាអត្ថន័យនៅក្នុងបទចម្រៀង ទើបគ្មានអ្នកណាចាប់អារម្មណ៍ថា នោះអាចជារឿងពិតរបស់នាងនោះឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment