រំភើបចិត្តណាស់! ក្រោយជួបព្យុះភ្លៀង ទីបំផុត អេដវីន បានវិលត្រឡប់មកបង្ហាញក្នុងស្នាដៃថ្មីវិញហើយ

ហ្វេសប៊ុក៖ ពិតណាស់ តារាសម្តែងប្រុសរូបរាងសង្ហាលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ធ្លាប់ទទួលបានតំណែងតួឯកក្នុងបេះដូងមហាជន និងបណ្តាអ្នកគាំទ្រជាច្រើនកុះករ ប៉ុន្តែតំណែងនោះត្រូវបានបាត់បង់វិញភ្លាមៗ ក្រោយមួយរយៈមុនលោកបានប្រទះរឿងអាស្រូវប្រើអំពើហិង្សាលើអតីតគូស្នេហ៍ដែលធ្វើឲ្យលោកប្តូរវាសនាពីតារាល្បីមានមហាជនស្រលាញ់គាំទ្រ បែរទៅជាធ្លាក់សឹងតែដល់ចំណុចសូន្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយជួបព្យុះភ្លៀងមកនេះ លោក អេដវីន មួយរយៈពេលុនមកនេះ លោកមិនទាន់បានវិលត្រឡប់មកកាន់វិថីសិល្បៈជាថ្មីនៅឡើយ តែលោកក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់អ្នកសិល្បៈស្និទ្ធស្នាលមួយចំនួនដែលកាលពីកន្លងមក ដូចជាការចូលរួមដើរលើកម្រាលព្រំក្រហមនៃការបើកសម្ពោធជាភ្លូវការនៃក្រុមហ៊ុន CIM របស់លោក ម៉ែន និមលរ័ត្ន ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីចាប់ផ្តើមបង្ហាញខ្លួននៅលើបណ្តាញសង្គមវិញ លោក អេដវីន ក៏តែងតែបង្ហោះសារក្នុងអត្ថន័យលើកទឹកចិត្តខ្លួនឯង ប្រឹកប្រែងក្រោកឈរជំនះឧបសគ្គបន្តដំណើរទៅមុខ ព្រោះថាឆាកជិវិតមនុស្សម្នាក់ៗ មិនមែនជួបតែរឿងសើចសប្បាយរហូតនោះទេ អ្នកណាក៏មានទុក្ខលំបាករៀងៗខ្លួនដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ តារាសម្តែងប្រុសរូបសង្ហារូបនេះ ក៏ត្រូវបានមហាជន ក៏ដូចជាអ្នកបណ្តាអ្នកគាំទ្ររូបលោក នៅតែលើកទឹកចិត្ត និងរង់ចាំវត្តមានក្នុងការវិលត្រឡប់មកកាន់វិថីសិល្បៈជាថ្មីវិញផងដេរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ លោក អេដវីន បានធ្វើឲ្យបណ្តាអ្នកគាំទ្រ ដែលកំពុងរង់ចាំការវិលត្រឡប់មកកាន់វិថីសិល្បៈរបស់លោកវិញ ហាក់មានការភ្ញាក់ និងរំភើបចិត្តយ៉ាងខ្លាំង ក៏ព្រោះតែរូបលោកបានបញ្ជាក់យ៉ាងច្បាស់ៗថាលោកបានវិលមកកាន់ការសម្តែងជាថ្មីម្តងទៀតហើយ ដោយមានការផ្តល់ឱកាសពី ផលិតកម្ម Kongchak Picture ។

ទោះបីជាមិនទាន់បានបង្ហើបជាការសម្តែង ខ្សែភាពយន្ត ឬក៏អ្វីក៏ពិតមែន តែលោក អេដវីន ត្រូវបានមហាជន និងអ្នកគាំទ្រព្រមទាំងមិត្តភក្តិក្នុងសិល្បៈជាច្រើនបានចូលរួមអបអរសាទរវត្តមានរបស់លោកជាថ្មីក្នុងវិថីសិល្បៈ ព្រមទាំងបានផ្តល់កម្លាំងចិត្ត និងជូនពរឲ្យលោកទទួលបានជោគជ័យដូចមុនផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment