បរទេស៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ នេះ កីឡាករបាល់ទាត់លំដាប់ពិភពលោក Christiano Ronaldo បានប្រកាសនៅលើផេកផ្លូវការរបស់លោឲ្យដឹងដែថា កូនភ្លោះប្រុសរបស់លោក ជាមួយមិត្តស្រី Georgina បានបាត់បង់ជីវិតបាត់ទៅហើយ ។
ចំពោះរឿងរ៉ាវដ៏សោកសៅមួយនេះ Christiano Ronaldo បានបង្ហាញពីក្តីទុក្ខសោកដ៏ក្រៀមក្រំបំផុត ព្រមទាំងធ្វើការអរគុណទៅដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោរះរឿងមួយនេះ ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កីឡាករបាល់ទាត់ពិភពលោក Christiano Ronaldo ជាមួយមិត្តស្រី Georgina ទើបតែប្រកាសថាខ្លួនមានកូនភ្លោះដោយ Georgina មានទម្ងន់កូននេះបាន ៣ ខែមកហើយ ក្រោយពួកគេមានទំនាក់ទំនាងជាមួយគ្នាច្រើនឆ្នាំ និងមានកូនម្នាក់គឺ Alana Martina នៅឆ្នាំ ២០១៧ កន្លងទៅ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។