គួរឲ្យសរសើរណាស់! ទោះរស់នៅស្រុកគេ តែ នី មុល្លីកា នាំកូនប្រុសស្រីស្លៀកពាក់បែបប្រពៃណីខ្មែរ បានយ៉ាងសមសួន ទៅវត្តនាឱកាសចូលឆ្នាំខ្មែរ

ហ្វេសប៊ុក៖ ពិតណាស់រយៈពេលជាងប្រមាណ ១០ ឆ្នាំមកនេះដែលអតីតតារាសម្តែងដ៏ឆ្នើម អ្នកនាង នី មុល្លីកា បានចោលជីវិតជាអ្នកសិល្បៈទៅរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ជាមួយស្វាមីអណិកជននៅប្រទេសអូស្រ្តាលី ខណៈចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ពេលនេះក៏ទទួលបានកូនប្រុសច្បងម្នាក់ និងកូនស្រីដ៏ស្រស់ស្អាតមុខមាត់កាត់រកម្តាយណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាប្រើជីវិតសប្បាយហ៊ឺហារនៅលើទឹកដីបរទេសច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែ នី មុល្លីកា ហាក់មិនភ្លេចប្រពៃណីទំនៀមទម្លាប់ខ្មែរយើងឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅក្នុងឱកាសចូលឆ្នាំខ្មែរទើបតែកន្លងផុតទៅនេះ នី មុល្លីកា បាននាំស្វាមី កូនប្រុសស្រីទាំងពីរទៅវត្តថ្វាយបង្គំព្រះដើម្បីសុំសេចក្តីសុខសេចក្តីចម្រៀន ដែលនេះជាប្រពៃណីខ្មែរយើងតាំងពីបុរាណមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងមួយទៀត ដែលមហាជនកាន់តែចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងនោះ នី មុល្លីកា បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់ហូលផាមួងយ៉ាងស្រស់ស្អាតសមសួនជានារីខ្មេរថ្លៃថ្នូរណាស់ ចំណែកឯកូនប្រុសស្រីរបស់នាងក៏បានតុបតែងខ្លួនបែបប្រពៃណីខ្មែរយើងបានល្អល្អណាស់ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment