អត់ទុកយូរទេ! ផេកខេក ថាយប់នេះ នឹងលាតត្រដាងការពិត រឿងរ៉ាវប្តីលួចមានអ្នកថ្មីក្បត់ចិត្ត

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅសុខៗ ផេនខេក បានបង្ហោះរូបថតព្រមទាំងភ្ជាប់សារបញ្ជាក់ច្បាស់ៗថា ស្វាមីក្បត់ចិត្តទៅលួចមានអ្នកថ្មី ធ្វើឲ្យនាងឈឺចាប់ជាងរឿងជំពាក់បំណុលគេទៅទៀត ខណៈអ្នកទាំងពីរទើបតែរៀបការនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ផេនខេក និងស្វាមីទើបតែបានរៀបការនឹងគ្នា ថែមទាំងបានអញ្ជើញអ្នកសិល្បៈចូលរួមមង្គលការយ៉ាងហ៊ឹកហាក់បានប្រមាណជាង ១ ខែប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃម្សិលមិញនេះ ផេនខេក បានទម្លាយសារប្រកាសក្តែងៗទាំងគ្រាំទ្រូងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“៦ ឆ្នាំនេះទុកជាការយល់សប្តទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឱ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង ២ ស្រឡាញ់គ្នាខ្លាំងណាស់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការបង្ហោះសារក្តែងៗនោះផងដែរ ផេនខេក ថែមទាំងបានញ្ជាក់យ៉ាងច្បាស់ទៀតថា៖ “នេះមិនមែនការសម្ដែងឡើយ។ នាងបានរៀបរាប់បន្ថែមទៀតថា ៖ «បញ្ជាក់មិនមែនសម្តែង ព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវមួយនេះបានផ្ទុះពេញបណ្តាញសង្គម គេក៏បានឃើញបណ្តាមិត្តអ្នកលេងហ្វេសប៊ុក និងមិត្តក្នុងសិល្បៈរបស់ ផេនខេក ជាច្រើនបានមានការភ្ញាក់ផ្អើល ដោយក្នុងនោះម្នាក់ស្ទើរតែមិនជឿថានឹងអាចកើតមានរឿងបែបនេះឡើងបាន ។

ដោយឡែក ក្រោយមានការសួរនាំជាបន្តបន្ទាប់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងមិត្តក្នុង និងក្រៅរង្វង់សិល្បៈជាហូរហែហើយនោះ លុះមកដល់រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ នេះ ផេនខេក បានចេញមុខមកបង្ហោះសារជាថ្មីម្តងទៀត ដោយរូបនាងបានញ្ជាក់ថា នាងនឹងធ្វើការទម្លាយរឿងរ៉ាវទាំងអស់នៅយប់នេះ ។

ក្នុងសារនោះ ផេនខេក បាននិយាយថា៖ “អរគុណសម្រាប់កម្លាំងចិត្ត និង ទឹកចិត្តរបស់ពុកម៉ែបងប្អូនទាំងអស់គ្នា។ នាងខ្ញុំ ក៏សុំខន្តីអភ័យទោស ដោយសារនាងខ្ញុំតបឆាតបងប្អូនអត់កើតទេ ព្រោះច្រើនមែនទែន ទាំងផេក ទាំងអាខោន ទាំង IG! បងប្អូនកុំទាន់អាក់អន់ស្រពន់ចិត្តអី ចាំជួបគ្នានៅក្នុងការឡាយយប់នេះម៉ោង ៨ យប់” ។

ជាមួយការសន្សាថានឹង Live នោះផងដែរ ផេនខេក ក៏ទទួលបានលើកទឹកចិត្តនាងជាហូរហែដែរ ទាក់ទងរឿងរ៉ាវកំពុងផ្ទុះកក្រើកនេះ ៕

Related posts

Leave a Comment