សូមកោតសរសើរនូវទឹកចិត្តសប្បុរសធម៌ ! អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ជូន មន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់

មហាជនជាច្រើន​ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី នោះ ។

អ្នកឧកញ៉ា មិនត្រឹមតែជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាច្រើនផងដែរ ពីសំណាក់ពុកម៉ែបងប្អូនទូទៅ តាមរយៈទង្វើរសប្បុរសធម៌ របស់លោក ដែលបានចូលរួមសំណែកជាថវិកា ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។

ព្រោះតែការគោរពស្រឡាញ់ ម្សិលមិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ គេឃើញ ក្រុមការងារ របស់ អ្នកឧកញ៉ា បានយកនំខួបកំណើត មក surprise លោក ដល់ក្នុងបន្ទប់ការងារ មើលទៅពិតជាពោរពេញដោយក្តី សប្បាយរីករាយ និងស្និតស្នាល បំផុត រវាង ថៅកែ និងកូនចៅ ពិសេសចុងក្រោយ អ្នកឧកញ៉ា ហុង ពីវ ក៏បានចែកលុយឲ្យ កូនចៅ ម្នាក់ ១០០ ដុល្លារ វិញ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន សម្តែងក្តីរំភើប និងពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា ហុង ពីវ បានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់រហូតដល់ទៅ ២លាន ដុល្លារសហរដ្ឋអាមេរិក។

អ្នកឧកញ៉ា បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុកផេកផ្លូវការ របស់ខ្លួនថា “ខ្ញុំ អ្នកឧកញ៉ា ហុង ពីវ សូមអរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ បុរីពិភពថ្មី…! នេះជាការរួមចំណែក ក្នុងការបរិច្ចាគជូន មូលនិធិ គន្ធបុប្ផាកម្ពុជា”។

Related posts

Leave a Comment