នៅសុខៗ ស្រាប់តែ ផន សុផារី បង្ហាញរូបភាពជាច្រើនសន្លឹកដែលនាង និងស្វាមីព្រមទាំងកូនដើរលេងក្រៅប្រទេស ថែមទាំងភ្ជាប់សារពាក់ព័ន្ធរឿង លុយ និងពេលវេលា យ៉ាងមានន័យ

ហ្វេសប៊ុក៖ ពិតណាស់ ក្រៅពីអ្នកជំនួញស្រីវ័យក្មេងអាចរកប្រាក់ចំណូលកាន់លុយពេញៗ ដៃដោយសមត្ថភាពខ្លួនឯង បើងាកទៅមើលគ្រួសាររបស់អតីតតារាកំប្លែង ផន សុផារី ពេលនេះ ក៏កំពុងតែរស់នៅសោយសុខលើគំនរសុភមង្គលជាមួយស្វាមីសំណព្វចិត្ត ព្រមទាំងកូនៗទាំងពីរនាក់របស់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាមុខរបរកស៊ី ឬក៏ក្តីសុខក្នុងរង្វង់គ្រយសារទេ បច្ចុប្បន្នអតីតតារាកំប្លែង ផន សុផារី ទទួលបានទាំងពីរយ៉ាងទន្ទឹមគ្នា ដែលជាជីវភាពមួយរបស់មនុស្សស្រីជាច្រើនប្រាថ្នាចង់បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាសព្វថ្ងៃនេះកំពុងរស់នៅមានសុភមង្គលហើយក្តី ដោយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញអ្នកនាង ផន សុផារី នៅតែបង្ហោះសារហាក់ដូចមិនប្រាកដចិត្តរឿងទៅថ្ងៃអនាគត ថាអាចក្តោបក្តាប់ពេលវេលាបែបនេះបានយូរដល់កម្រិតណាឡើយ ព្រោះគ្មាននរណាម្នាក់អាចមើលឃើញនៅថ្ងៃមុខបាននោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ផន សុផារី បានបង្ហាញរូបថតជាច្រើនសន្លឹកដែលនាង និងស្វាមី ព្រមទាំងកូនទៅដើរលេងក្រៅប្រទេសជាមួយគ្នាយ៉ាងមានក្តីសុខ ហើយបាននិយាយរៀបរាប់ថា៖ “លុយត្រូវតែប្រឹងរកទាន់ឱកាសនៅមាន តែកុំភ្លេចសាងពេលវេលា និង អនុស្សាវរីយ៍ល្អៗឱ្យគ្នា ព្រោះយើងមិនដឹងថា….ទៅថ្ងៃមុខលុយដែលយើងប្រឹងរកនោះយើងអាចចាយវាជាមួយគ្នាដែរ ឬអត់? ហើយចាយវាដោយមានក្តីសុខពិតប្រាកដដែរ ឬក៏អត់” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment