នេះហើយជាជីវិត! តាចេក ដួលងើបៗមិនចុះចាញ់វាសនា ពេលនេះប្តូរមុខរបរមកលក់បាយ និងផ្លែឈើនៅម្តុំរង្វង់កួរស្រូវិញហើយ ដើម្បីផ្គត់ផ្គង់ជីវភាព

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាកំប្លែងជើងចាស់ តាចេក ដែលបច្ចុប្បន្ននេះកំពុងរស់នៅក្នុងជីវភាពក្រលំបាកខ្លាំង តែទោះបីជាយ៉ាងណា តាចេក នៅតែប្រឹកប្រែងតស៊ូរកលុយចិញ្ចឹមជីវិត មិនចុះចាញ់នឹងវាសនាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកនេះមហាជនបានដឹងហើយថា តាចេក បានដឹកបន្លែផ្លែឈើយកទៅលក់នៅគីរីរម្យ ដោយតារាកំប្លែងជើងចាស់រូបនេះ បានជួបការលំបាកលំបិនជាច្រើន ទាំងការធ្វើដំណើរផ្លូវឆ្ងាយ ហើយពេលខ្លះលក់មិនដាច់សល់ខាតដើមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត កាលពីដើមឆ្នាំ ២០២២ ក្នុងអំឡុងខែមករា កន្លងទៅនេះ ពេលដឹកបន្លែផ្លើឈើទៅលក់នៅគីរីរម្យនោះ តាចេក ក៏ធ្លាប់បានជួប្រទះគ្រោះថ្នាកក្រឡាប់រ៉ឺម៉កម៉ូតូ ដោយបានបណ្តាលឲ្យមានរបួស សូម្បីតែចៅៗរបស់លោកក៏មានរបួសដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត ដោយសារមើលឃើញមានលំបាកលំបិនខ្លាំពេក ក៏មានសប្បុរសជនជាច្រើន ទាំងអ្នកក្នុង និងក្រៅសិល្បៈបានជួយជ្រោមជ្រែងជាលុយកាក់ដល់លោកជាបន្តបន្ទាប់ ដើម្បីដោះទ័លក្នុងសេដ្ឋកិច្ចគ្រួសារ ខណៈទីផ្សារសិល្បៈរបស់លោកបានដាំក្បាលចុះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ សូម្បីតែថៅកែលក់ពេជ្រ លោកស្រី ទ្រី ដាណា ក៏បានជួយជាថវិការសម្រាប់ផ្តល់ជូនតារាកំប្លែងជើងចាស់រូបនេះ ស្រាប់ងើបឡើងក្នុងរបររកស៊ីផងដែរ ។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញគណនីហ្វេសប៊ុកមានឈ្មោះថា ចៅ ចេក បានបង្ហោះឲ្យដឹងថា លោកបានផ្លាស់ប្តូរពីការលក់ដូរនៅគីរីរម្យ មកលក់ដូរនៅម្តុំរង្វង់មូលកួរស្រូវវិញហើយ ដោយមានលក់ទុរេន ខ្នុរ និងបាយជាដើម ។

ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកខាងលើនេះ ក៏បាននិយាយរៀបរាប់ឲ្យដឹងទៀតថា៖ “ខ្ញុំប្ដូរមុខរបលក់បន្លែផ្លែឈើនៅគីរីរម្យហើយ ឥលូវមកលក់ទុរេន ខ្នុរ និង លក់បាយនៅខាងកើតជាប់រង្វង់មូលកួរស្រូវ ផ្លូវទៅតាខ្មៅខាងស្ដាំដៃ បើមកពីតាខ្មៅនៅខាងឆ្វេងដៃ បើបងប្អូនកូនក្មួយឆ្លងកាត់កុំភ្លេចចូលជួយទិញធុរេន និង ខ្នុរ ចូលហូបបាយក៏បានដែរ” ។

ក្នុងនោះដែរ តាចេក ក៏មិនភ្លចអរគុណដល់សប្បុរសជនដែលតែងតែជួយលោកនាពេលកន្លងមកផងដែរ ដោយតារាកំប្លែងរូបនេះបាននិយាយរៀបរាប់ទៀតថា៖ “ខ្ញុំសូមជូនពរដល់អ្នកមានគុណ និង សប្បុរជន បងប្អូនកូនក្មួយ សូមឱ្យប្រកបដោយអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment