បើកបង្ហាញ ទ្រព្យសម្បត្តិចុងក្រោយដែល Por បានបន្សល់ទុកឲ្យកូនស្រីតែមួយ ពិតជាមហាសាលណាស់

ថៃ៖ មកទល់ពេលនេះ អស់រយៈពេលប្រមាណជាង ៦ ឆ្នាំហើយ ដែលតារាសម្តែងប្រុសពោរពេញដោយសមត្ថភាពលោក Por Trusdei បានទទួលមរណភាពចាកចោក្រុមគ្រួសារ ប្រពន្ធកូនជាទីស្រលាញ់ ដោយសារតែជំងឺគ្រុនឈាមតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេលស្លា.ប់.លោកក៏ធ្លាប់បានសាងគ្រួសារបានយ៉ាងកក់ក្តៅជាមួយតារាស្រី Bo Vanda រហូតទទួលបានកូនស្រីជាទីស្រលាញ់ម្នាក់ដែលជាតំណក់ឈាមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសទៀតនោះ រហូតមកដល់ពេលនេះកូនស្រីរបស់លោកក៏ធំពេញវ័យហើយដែរ ព្រមទាំងបានការចិញ្ចឹមបីបាច់បានយ៉ាងល្អពីម្តាយទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលពីជីវិត Bo Vanda ពេលនេះវិញ បើទោះបីជាគ្មានវត្តមានស្វាមីរស់នៅក្បែរក៏ដោយ តែរូបនាងតែបំពេញតួនាទីជាម្តាយយ៉ាងល្អចំពោះកូនស្រី ហើយក៏មិនទាន់ព្រមបើកចិត្តទទួលយកអ្នកថ្មីចូលមកស្អំបេះដូងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ អ្វីដែលមហាជនភ្ញាក់ផ្អើលជាខ្លាំងនោះ ដោយកាលពីពេលថ្មីៗមកនេះ Bo Vanda បានបើកបង្ហាញទ្រព្យសម្បត្តិចុងក្រោយដែលស្វាមីបានបន្សល់ទុកឲ្យកូនស្រីជាទីស្រលាញ់ឲ្យមហាជនបានឃើញផងដែរ ដែលជាផ្ទះចំការមួយកន្លែងដ៏ធំនៅក្នុងខេត្តបុរីរុំាក្នុងនោះរួមមាន ផ្ទះចំការ សួនដំណាំបន្លែ ផ្ទះលម្ហែ សម្រាប់បើកទទួលភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តបែបធម្មជាតិឲ្យចូលមកលម្ហែជារៀងរាល់ឆ្នាំ ។

ដ្បិតថា ជារឿងមួយដែលនឹងស្មានមិនដល់ណាស់ ព្រោះបើទោះបីជារូបកាយឃ្លាតឆ្ងាយមែនពិត តែកាលពីនៅរស់ Por Trusdei បានបំពេញតួនាទីជាស្វាមីបានយ៉ាងល្អដល់ប្រពន្ធ និងកូនស្រីជាទីស្រលាញ់ថែមទាំងប្រគល់ និងបន្សល់ទុកនូវសម្បត្តិជាច្រើនដល់កូនប្រពន្ធទៀត ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment