នៅចាំស្ត្រីកើតកូនភ្លោះ ៨ នាក់ទេ? ឥឡូវកូនធំៗអស់ហើយ ស្រស់ស្អាត និងសង្ហាៗណាស់

ស្ត្រី​អាយុ ៤៥ ឆ្នាំ​ម្នាក់ ដែល​មាន​កូន​សរុប​ទាំង​អស់ ១៤ នាក់ បាន​ធ្វើ​ការ​បង្ហោះ​លើ​គណនី Instagram របស់​នាង​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី ២៦ ខែ​មករា ឆ្នាំ ២០២១ កន្លង​ទៅ ដើម្បី​ធ្វើ​ការ​អបអរ​ខួប​កំណើត​គម្រប់​អាយុ ១២ ឆ្នាំ ដល់​កូន​ភ្លោះ​ទាំង ៨ របស់​នាង ដែល​បាន​កើត​ក្នុង​ឆ្នាំ ២០០៩ ។

ចូល​វ័យ ១២ ឆ្នាំ​នេះ ក្មេង​ប្រុស​ស្រី​ទាំង ៨ នាក់​គឺ​កាន់តែមានរូបសម្រស់ស្រស់ស្អាត និង​សង្ហា មុខមាត់ពោរពេញ​ដោយស្នាមញញឹម ដែលសរបញ្ជាក់ឲ្យឃើញថា អ្នកម្ដាយ​របស់ពួកគេ​គឺ​មើលថែកូនៗបានល្អបំផុត ។

គួរ​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ Nadya រូប​នេះ គឺ​ពពោះ ដោយ​ការ​បង្ក​កំណើត​ក្រៅ​ស្បូន (IVF) នាង​ទទួល​បាន​កូន​ប្រុស​ដំបូង​ឈ្មោះ Elijah ក្នុង​ឆ្នាំ ២០០១ ហើយ​កូន​ស្រី​ទី ២ ឈ្មោះ Amerah ក្នុង​ឆ្នាំ ២០០២ ។ នាង Nadya នៅ​បន្ត​ប្រើប្រាស់​វិធី​បង្ក​កំណើត​ក្រៅ​ស្បូន​នេះ ហើយ​ក៏​បាន​ពពោះ​ចំនួន ៣ ដង​ទៀត ដោយ​ក្នុង​នោះ​មាន​ពពោះ​កូន​ភ្លោះ ២ នាក់ ឈ្មោះ Calyssa និង Caleb ។

នាង Nadya នៅ​សល់​អំប្រ៊ីយ៉ុង​ចំនួន ១២ ទៀត ហើយ​មក​ដល់​ឆ្នាំ ២០០៨ លោក​វេជ្ជបណ្ឌិត Michael Kamrava ពេទ្យ​ជំនាញ​ផ្នែក​បង្ក​កំណើត​នៅ Beverly Hills បាន​បញ្ចូល​អំប្រ៊ីយ៉ុង​ទាំង​អស់​ចូល​ក្នុង​ស្បូន​របស់​នាង ប៉ុន្តែ​អំប្រ៊ីយ៉ុងទាំងនោះត្រូវ​បាន​បាត់បង់​ខ្លះ ។

ពពោះ​បាន ៣២ សប្ដាហ៍ ក្នុង​ឆ្នាំ ២០០៩ Nadya ក៏​បាន​ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ​ទាំង ៨ របស់​នាង (ប្រុស ៦ និង​ស្រី ២) ។ កូន​ភ្លោះ​ទាំង ៨ នាក់​នេះ បាន​ក្លាយ​ជា​កូន​ភ្លោះ​ដែល​រស់រាន​បាន​យូរ​ជាង​គេ​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក ៕

ប្រភព៖ Dailymail

អត្ថបទដោយ​៖ Trassi

Related posts

Leave a Comment