អបអរសាទរផង! តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា មានផ្ទៃពោះកូនដំបូងបានជាង ៤ ខែហើយ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានប្រកាសដំណឹងមួយគួរឲ្យអបអរសាទរ នៅលើបណ្តាញសង្គម អ៊ីនស្ត្រាក្រាម គឺនាងកំពុងមានផ្ទៃពោះកូនដំបូងបាន ១៧ សប្តាហ៍ហើយ ខណៈតារាស្រីរូបនេះ និងស្វាមីបានកាន់ដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ យ៉ាងអធិកអធម ដោយមានវត្តមានសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គមចូលរួមផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការប្រកាសជិតបានក្លាយជាម្តាយគេទាំងនៅវ័យក្មេងបែបនេះ កូនស្រីច្បងរបស់លោកតា វ៉ិចទ័រ រូបនេះ បានបង្ហោះរូបថតមួយសន្លឹកស្លៀករ៉ូបពណ៌កុលាបយ៉ាងស្រស់ស្អាតសមសួន ហើយជម្រាបដំណឹងដល់មហាជន និងអ្នកគាំទ្រយ៉ាងខ្លីថា៖ “#mommy17week” ដែលបញ្ជាក់យ៉ាងច្បាស់ថា នីឡា កំពុងមានទម្ងន់កូនដំបូងជាង ៤ ខែហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជានៅខ្វះប្រមាណជា ៥ ខែទៀត ប្តីប្រពន្ធ នីឡា បានឃើញមុខមាត់កូនដំបូងរបស់ពួកគេក៏ពិតមែន ប៉ុន្តែអាចដោយសារនេះគឺជាកូនដំបូង ទំហំក្បាលពោះអ្នកម៉ាក់វ័យក្មេងរូបនេះហាក់មិនទាន់ខ្ទាតធំឡើងដូចស្រ្តីកំពុងមានទម្ងន់នោះទេ តែយ៉ាងណាកូនក្នុងផ្ទៃលូតលាស់ឡើងប្រកបដោយសុខភាពល្អ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment