ហ្វេសប៊ុក៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រតារាស្រី ពហុជំនាញ អ្នកនាង ខាត់ សុឃីម មានការចាប់អារម្មណ៍ និងរំជួលចិត្តតាមអ្នកនាងជាខ្លាំង ក្រោយបានឃើញវីដេអូកិច្ចសម្ភាសន៍ របស់អ្នកនាងនៅក្នុងកម្មវិធី 3FUN ដែលអ្នកនាងទប់អារម្មណ៍មិនជាប់ រំជួលចិត្តខ្លាំងរហូតស្រក់ទឹកភ្នែកហូរច្រោកៗ ពេលនិយាយដល់លោកឪពុកចាទីគោរពស្រលាញ់បំផុតដោយបានមរណភាពចាកចោលគ្មានថ្ងៃត្រឡប់ជិត ២ ឆ្នាំមកនេះ ។
គួររំលឹកផងដែរថា ឪពុករបស់តារាស្រីពហុជំនាញរូបនេះ បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលបានបន្សល់នូវសេចក្តីទុក្ខសោកយ៉ាងខ្លាំងបំផុតដល់កូនៗ ក្រុមគ្រួសារត្រកូលខាត់ទាំងមូល ព្រោះជាការបាត់បង់លឿនបំផុតសម្រាប់កូនៗ ដោយសារពេលឪពុកចែកឋានមិនមាននរណាម្នាក់បាននិយាយពាក្យលា និងទាន់ដង្ហើមចុងក្រោយឡើយ ។
ម្យ៉ាងវិញទៀត ក្រោយលោកឪពុកជាទីស្រលាញ់បានលាចាកលោកគ្មានថ្ងៃវិលត្រឡប់ មហាជនឃើញថាអ្នកនាង ខាត់ សុឃីម និងបងប្អូនត្រកូលខាត់ទាំងងស់ តែងបង្ហាញភាពសោកសង្រេងក្នុងការបាត់បង់អ្នកមានគុណជាទីស្រលាញ់រូបនេះ ដោយជារឿយៗ ដល់ថ្ងៃពិសេសផ្សេងៗ អ្នកនាងតែបង្ហោះសារក្រៀមក្រំ រៀបរាបពីទំហំនៃក្តីនឹករឭដល់ឪពុកដែលបានលាចាកលោកទៅហើយនោះ ឥតស្រាកស្រាន្តនោះឡើយ ។
តួយ៉ាង នៅក្នុងវីដេអូកិច្ចសម្ភាសន៍ក្នុងកម្មវិធី 3FUN នេះផងដែរ អ្នកនាង ខាត់ សុឃីម ក៏បានធ្វើការបង្ហាញពីអារម្មណ៍ទាំងទឹកភ្នែកបង្ហាញពីក្តីរំឭកចំពោហលោកឪពុក និងបាននិយាយរៀបរាប់ពីទំហំក្តីគោរពស្រលាញ់ចំពោះឪពុកជាច្រើន ព្រមទាំងបានបង្ហាញនូវចិត្តរំភើបក្រោយពីបានឃើញអ្នកម្តាយជាទីស្រលាញ់សព្វថ្ងៃបានរស់នៅយ៉ាងសោយសុខជាមួយកូននៅឯក្រៅប្រទេសផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។